ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទានទី ២
បពិត្រព្រះមហាមុនី ភិក្ខុនី ៨៤ ពាន់ កើតក្នុងត្រកូល ព្រាហ្មណ៍ មានជើងដៃទន់ល្វន់ ក្នុងបុរីនៃព្រះអង្គ បពិត្រព្រះមហាមុនី ពួកស ្ត្រីកើតក្នុងវេស្សត្រកូល និងសុទ្រត្រកូល ពួកទេវតា ពួកនាគ ពួកកិន្នរ ពួកនាងកញ្ញាដ៏ច្រើន ទាំង ៤ ទិស ក្នុងបុរីរបស់ព្រះអង្គ ។ ពួកស្រីខ្លះ ក៏ បានបួស ពួកទេវតាច្រើន ពួកកិន្នរ និងពួកនាគដែលជាអ្នកឃើញធម៌ទាំងពួង ហើយ គង់នឹងបានត្រាស់ដឹងក្នុងអនាគតកាល ។ ជនទាំងឡាយនោះបាន ទទួលនូវយសទាំងពួង សម្រេចសម្បត្តិទាំងពួង ហើយបាននូវសេចក្តីជ្រះថ្លា ក្នុងព្រះអង្គ មុខជានឹងបានត្រាស់ដឹងក្នុងអនាគតកាល ។ បពិត្រព្រះអង្គមាន ព្យាយាមធំ មានចក្ខុ យើងខ្ញុំជាធីតានៃព្រាហ្មណ៍ កើតក្នុងត្រកូលព្រាហ្មណ៍ ប្រកបដោយលក្ខណៈ សូមក្រាបថ្វាយបង្គំព្រះបាទា ( របស់ព្រះអង្គ ) ។ ភពទាំងឡាយយើងខ្ញុំលះបង់ចោលហើយ ឫសគល់នៃតណ្ហា យើងខ្ញុំបាន ដកចេញហើយ អនុស័យយើងខ្ញុំបានផ្តាច់ផ្តិលហើយ បុញ្ញាភិសង្ខា យើងខ្ញុំ បានទម្លាយចេញហើយ ។ យើងខ្ញុំទាំងអស់មានសមាធិជាអារម្មណ៍ ជាអ្នកស្ទាត់ ជំនាញក្នុងសមាបត្តិ នឹងប្រព្រឹត្តនៅដោយការត្រេកអរក្នុងធម៌ ដោយ ឈានសព្វៗកាល ។ បពិត្រព្រះអង្គជានាយក តណ្ហាដែលនាំសត្វទៅកាន់ ភព អវិជ្ជានិងសង្ខារទាំងឡាយ យើងខ្ញុំបានធ្វើឲ្យអស់ហើយ យើងខ្ញុំយល់ ច្បាស់នូវធម៌ ព្រោះដល់នូវបទគឺព្រះនិព្វាន ដែលបុគ្គលឃើញបានដោយ កម្រ ។ នាងទាំងឡាយ មានឧបការៈដល់តថាគត នាងទៅកាន់ផ្លូវឆ្ងាយអស់ កាលមានរាត្រីវែង នាងទាំងអស់គ្នា ចូរកាត់នូវសេចក្តីសង្ស័យនៃបរិស័ទទាំង ៤ ហើយទៅកាន់ព្រះនិព្វានចុះ ។ ពួកភិក្ខុនីខ្លះ ថ្វាយបង្គំព្រះបាទានៃព្រះមុនីរួចហើយ ក៏ធ្វើនូវការប្លែងឫទ្ធិ សម្តែងនូវពន្លឺ