សិង្គាលមាតាថេរិយាបទានទី ៤
ព្រះជិនស្រីព្រះនាមព្រះបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទី ១ សែនអំពីភទ្ទកប្បនេះ ។ កាល នោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ដែលរុងរឿងដោយកែវផ្សេងៗដ៏ស្តុកស្តម្ភ ទូលំទូលាយ មានទ្រព្យច្រើន នៅក្នុងនគរហង្សវតី ។ ខ្ញុំបានទៅជាមួយនឹង បិតា មានមហាជនចោមរោម បានស្តាប់ធម៌របស់ព្រះពុទ្ធជាម្ចាស់ហើយ ក៏ ចូលទៅកាន់ផ្នួស ។ លុះខ្ញុំបួសរួចហើយ បានវៀរបាបកម្មដោយកាយ លះបង់ វចីទុច្ចរិត ហើយជម្រះអាជីវៈ ។ ខ្ញុំជ្រះថ្លាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានសេចក្តីគោរពដ៏ក្លៀវក្លា ប្រកបក្នុងការស្តាប់នូវព្រះសទ្ធម្ម ទាំងប្រកបដោយ សេចក្តីអាល័យ ចង់ឃើញនូវព្រះពុទ្ធ ។ គ្រានោះ ខ្ញុំបានឮនូវភិក្ខុនីដ៏ប្រសើរ លើសជាងពួកភិក្ខុនីដែលមានសទ្ធាស៊ប់សួន ខ្ញុំប្រាថ្នានូវតំណែងនោះ បាន បំពេញនូវត្រៃសិក្ខា ។ លំដាប់នោះ ព្រះសុគតមានអធ្យាស្រ័យ ប្រព្រឹត្តទៅ តាមសេចក្តីករុណា ទ្រង់ត្រាស់នឹងខ្ញុំថា បុគ្គលណា មានសទ្ធាមិនញាប់ញ័រ តម្កល់មាំក្នុងតថាគត ។ បុគ្គលណាមានសីលល្អ ជាទីពេញចិត្តនៃព្រះអរិយៈ ដែលអ្នកប្រាជសរសើរហើយ បុគ្គលណាមានសេចក្តីជ្រះថ្លា មានការឃើញ ត្រង់ក្នុងព្រះសង្ឃ ។ តថាគតត្រាស់ហៅនូវបុគ្គលនោះថា ជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់បុគ្គលនោះ ក៏មិនសោះសូន្យ ហេតុនោះ បុគ្គលមានប្រាជ្ញា ជាគ្រឿងកម្ចាត់កិលេស កាលរពឫកឃើញព្រះពុទ្ធសាសនា គប្បីប្រកបដោយ រឿយៗនូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញធម៌ផង ។ លុះ ខ្ញុំបានស្តាប់ពុទ្ធភាសិតនោះហើយ ក៏រីករាយ ហើយបានទូលសួរនូវសេចក្តី