សុក្កាថេរិយាបទានទី ៥

ក្បាលទី 61 · ទំព័រ 796

ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មាន ព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់ កើតឡើងហើយ ។ គ្រា នោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្តាប់ធម៌របស់ព្រះមុនីហើយ ចូលទៅកាន់ផ្នួស ។ ខ្ញុំជាអ្នកស្តាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជាមួយ ទៀត ជាអ្នកពោលពាក្យវិចិត្រ ទាំងជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី ។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ដល់ប្រជុំជន គ្រប់កាលលុះ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏ចូលទៅកើតក្នុងឋានតុសិត ជាស្រី មានយស ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះជិនស្រីព្រះនាមសិខី រុងរឿងដោយយស ដូចជាភ្លើង ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក ។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះ ជិនស្រី ឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកាន់ឋានតាវត្តិង្ស ។ ក្នុង កប្បទី ៣១ អំពីកប្បនេះ ព្រះនាយកព្រះនាមវេស្សភូ ទ្រង់កើតឡើង ( ក្នុង លោក ) ឯខ្ញុំក៏កើតឡើងតំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជា អ្នកមានយានដ៏ធំ ។ ខ្ញុំបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនា ព្រះជិន ស្រីឲ្យរុងរឿង ហើយទៅកើតក្នុងបុរីរបស់ទេវតាដែលជាទីរីករាយ ទទួល សេចក្តីសុខដ៏ច្រើន ។ ក្នុងភទ្ទកប្បនេះ ព្រះជិនស្រីដ៏ឧត្តមព្រះនាមកកុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់ កើតឡើងក្នុងលោក កាលនោះ ខ្ញុំក៏បានកើតឡើងដែរ ។ ខ្ញុំបានបួសរួចហើយ ញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង តាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រិង្ស ដូចជាភពរបស់ខ្លួន ដដែល ។ ក្នុងកប្បនេះដដែល ព្រះនាយកព្រះនាមកោនាគមនៈ ប្រសើរជាង អ្នកប្រាជ ឧត្តមជាងព