អភិរូបនន្ទាថេរិយាបទានទី ៦
ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយក ព្រះនាមវិបស្សី មាន ព្រះនេត្រដូចជាមាស មានចក្ខុក្នុងធម៌ទាំងពួងកើតឡើង ។ គ្រានោះ ខ្ញុំកើត ក្នុងត្រកូលធំ ស្តុកស្តម្ភទូលំទូលាយក្នុងពន្ធុមតីនគរ ជ្រាស្តីមានរូបល្អ គួរ មហាជនបូជា ។ ខ្ញុំបានចូលទៅគាល់ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់ មានព្យាយាមធំ បានស្តាប់ធម៌ហើយ ដល់នូវព្រះពុទ្ធជានាយកនៃពួក ជនជា ទីពឹង ។ ខ្ញុំជាអ្នកសង្រួមល្អក្នុងសីលទាំងឡាយ កាលដែលព្រះលោក នាយកដ៏ខ្ពង់ខ្ពស់ជាងពួកជន ទ្រង់បរិនិព្វានទៅហើយ ខ្ញុំបានបូជាឆត្រមាស តម្កល់ពីខាងលើនៃព្រះស្តូបដែលបញ្ចុះព្រះធាតុ ។ ខ្ញុំបានបរិច្ចាគទាន រួចផុត ហើយ ជាអ្នកមានសីលល្អ រស់នៅរហូតកំណត់អាយុ ក៏បានច្យុតចាកទីនោះ ។ លុះខ្ញុំលះបង់រាងរាយជារបស់នៃមនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ កាលនោះ ខ្ញុំគ្របសង្កត់នូវពួកទេវតាដទៃមិនសេសសល់ ដោយហេតុ ១០ យាងគឺ បានរុងរឿងគ្របសង្កត់ដោយ រូប ១ សំឡេង ១ ក្លន ១ រស ១ សម្ផ័ស្ស ១ អាយុ ១ ពណ៌ ១ សេចក្តីសុខ ១ យស ១ ភាពនៃខ្លួនជាធំ ១ ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើតជាធីតានៃខេមកសាក្យៈ ប្រាកដ នាមថា នន្ទា ក្នុងក្រុងកបិលពស្តុ ។ កាលណាខ្ញុំដល់នូវសេចក្តីចម្រើន ស្អិត ស្អាងដោយរូបនិងពណ៌ កាលនោះ ពួកជនបានពោលថា ខ្ញុំជាស្រីស្រួចមួយ មានរូបសម្បត្តិល្អ ។ សេចក្តីវិវាទដ៏ធំក្រៃលែងកើតមានដល់ពួកសក្យៈ ក្នុង នគរនេះ ព្រោះតែស្រឡាញ់ខ្ញុំ លំដាប់នោះ បិតាបានឲ្យខ្ញុំបួស ដោយគិតថា កុំឲ្យពួកសក្យៈវិនាសឡើយ ។