អឌ្ឍកាសីថេរិយាបទានទី ៧
ព្រះជិនស្រីព្រះនាមកស្សប មានផៅពង្សប្រសើរ មានយស ធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ ។ កាល នោះ ខ្ញុំបានបួសក្នុងសាសនា របស់ព្រះពុទ្ធអង្គនោះ បានសង្រួមក្នុងបាតិមោក្ខ ផង ក្នុងឥន្ទ្រិយទាំង ៥ ផង ខ្ញុំជាអ្នកដឹងប្រមាណក្នុងអាសនៈដ៏ទាបផង ប្រកប ក្នុងការភាក់រពឫកផង មានសេចក្តីព្យាយាមប្រកបហើយផង កាលនោះ ខ្ញុំមាន ចិត្តប្រទូស្ត បានជេរភិក្ខុនី ដែលប្រាសចាកអាសវៈ អស់វារៈម្តងថា ន្ ្រែស្តី ផ្កាមាស ខ្ញុំក៏ទៅឆេះក្នុងនរក ព្រោះបាបកម្មនោះឯង ។ ដោយកម្មដ៏សេសនោះ ដល់មកក្នុងបច្ឆិមជាតិ ខ្ញុំកើតក្នុងត្រកូលន្រៃស្តីផ្កាមាស ជាអ្នកអាស្រ័យចិញ្ចឹម ជីវិត ដោយបុគ្គលដទៃទៀតជាច្រើន ។ ខ្ញុំបានកើតក្នុងត្រកូលសេដ្ឋី នៅក្នុង ដែនកាសី ដោយផលដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកបរិបូណ៌ដោយ រូប បីដូចជាស្រីអប្សរក្នុងទេវលោក ។ ជនទាំងឡាយបានឃើញខ្ញុំ ដែលគួរ រមិលមើលក្នុងគិរិព្វជបុរីដ៏ឧត្តម ក៏ញ៉ាំងខ្ញុំឲ្យនៅក្នុងពួកន្រៃស្តីផ្កាមាស ព្រោះ ផលនៃការជេររបស់ខ្ញុំនោះ ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្តីដឹងក្នុង អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទានៃ ខ្ញុំកើតឡើងក្នុងសំណាក់នៃព្រះអង្គ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលអស់ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់នៃ ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់