បុណ្ណិកាថេរិយាបទានទី ៨

ក្បាលទី 61 · ទំព័រ 804

ខ្ញុំបានបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមវិបស្សី ផង ព្រះនាមសិខីផង ព្រះនាមវេស្សភូផង ព្រះនាមកកុសន្ធៈផង ព្រះនាម កោនាគមនៈប្រកបដោយតាទិគុណផង ព្រះនាមកស្សបៈផង ខ្ញុំជាភិក្ខុនី បរិបូណ៌ដោយសីល មានប្រាជ្ញាចាស់ក្លា មានឥន្ទ្រិយសង្រួមល្អ ។ ជា ពហុស្សូត ចងចាំនូវធម៌ ជាអ្នកសាកសួរនូវធម៌និងអត្ថ ហើយរៀនធម៌ស្តាប់ ធម៌ ទាំងជាអ្នកចូលទៅអង្គុយជិតព្រះពុទ្ធជាម្ចាស់ ។ ខ្ញុំបានសម្តែងនូវសាសនា របស់ព្រះជិនស្រីក្នុងកណ្តាលនៃប្រជុំជន ខ្ញុំមានសីលជាទីស្រឡាញ់ បាន មើលងាយគេ ដោយអាងខ្លួនជាពហុស្សូតនោះ ។ ឥឡូវនេះ ដល់មកក្នុង បច្ឆិមភព ខ្ញុំបានកើតក្នុងផ្ទៃនៃស្រីកុម្ភទាសី ក្នុងផ្ទះនៃអនាថបិណ្ឌិកសេដ្ឋី ក្នុង បុរីដ៏ឧត្តមឈ្មោះសាវត្ថី ។ ខ្ញុំទៅកាន់កំពង់ទឹក បានឃើញសោត្ថិយព្រាហ្មណ៍ ដែលជាអ្នកត្រូវត្រជាក់គ្របសង្កត់ ក្នុងកណ្តាលទឹក លុះខ្ញុំឃើញព្រាហ្មណ៍ នោះហើយ បានពោលពាក្យនេះថា ខ្ញុំជាស្រីដងទឹក ចុះទឹកដ៏ត្រជាក់សព្វៗ កាល ព្រោះភ័យភិតនិងអាជានៃម្ចាស់ ព្រោះភ័យនឹងពាក្យកំហឹងគ្របសង្កត់ ។ នែព្រាហ្មណ៍ ចុះអ្នកខ្លាចនរណា បានជាមកចុះត្រាំទឹកសព្វៗកាល មានខ្លួន ញាប់ញ័រ រងនូវត្រជាក់ដ៏ក្រៃលែង ។ ម្នាលនាងបុណ្ណិកាដ៏ចម្រើន យីអើ នាងស្គាល់យើងច្បាស់ បានជា ហានសាកសួរយើង ដែលកំពុងធ្វើកុសលកម្ម បន្ទោរបង់នូវកម្មដ៏លាមក ។ បុគ្គលណាទោះបីចាស់ក្តី ក្មេងក្តី ធ្វើបាបកម្មហើយ បុគ្គលនោះឯង លុះតែ ដងទឹកមកស្រោចស្រពកាយ ទើបរួចចាកបាបកម្មបាន ។ កាលព្រាហ្មណ៍នោះ ឡើងមកអំពីទឹកវិញ ខ្ញុំក៏បានពោលនូវបទប្រកបដោយ ធម៌និងអត្ថ ឯព្រាហ្មណ៍បានឮភាសិតនោះហើយ ក៏តក់ស្លុតចេញទៅ បួស បានសម្រេចជាព្រះអរហន្ត ខ្ញុំតាំងពីកើតក្