អមបាលីថេរិយាបទានទី ៩

ក្បាលទី 61 · ទំព័រ 807

ព្រះមហាមុនី ព្រះនាមផុស្សៈណា មានជួរនៃរស្មីដ៏រុងរឿង ខ្ញុំ បានកើតក្នុងខត្តិយត្រកូល ជាប្អូនស្រីនៃព្រះមហាមុនីនោះ ។ ខ្ញុំបានស្តាប់ ព្រះធម៌នៃព្រះមហាមុនីនោះហើយ មានចិត្តជ្រះថ្លា បានថ្វាយមហាទាន ហើយ ប្រាថ្នានូវរូបសម្បត្តិ ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រះជិនស្រីព្រះនាម សិខី ជានាយកដ៏ប្រសើរក្នុងលោក ជាពន្លឺនៃលោក ជាទីពឹងនៃត្រៃភពកើតឡើង ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលនៃព្រាហ្មណ៍ ក្នុងអរុណបុរី ជាទីក្រុង រីករាយ បានខឹងជេរផ្តាសាភិក្ខុនីដែលមានចិត្តរួចស្រឡះចាកកិលេសហើយ ។ មួយទៀត ខ្ញុំបានកើតជាស្រីផ្កាមាស ឥតមានអាចារៈ ជាអ្នកប្រទូស្តចំពោះ សាសនានៃព្រះជិនស្រីសម្ពុទ្ធ បានជេរភិក្ខុនី តាមទំនងដូចគ្នា ព្រោះតែបាបកម្ម នោះឯង ខ្ញុំបានទៅកើតក្នុងនរកដ៏អាក្រក់ ឆ្អែតឆ្អល់ដោយសេចក្តីទុក្ខយ៉ាង ខ្លាំង លុះខ្ញុំរួចចាកនរកនោះ បានមកកើតក្នុងមនុស្ស ជាស្រីមានតបៈ ។ ខ្ញុំ កើតជាស្រីផ្កាមាសអស់ ១០ ពាន់ជាតិ ខ្ញុំមិនរួចចាកបាបនោះទេ ដូចបុគ្គល បរិភោគថ្នាំពិស ដ៏កាចអាក្រក់ ។ ខ្ញុំបានសេពគប់នូវភេទដ៏ប្រសើរ កើតក្នុង សាសនានៃព្រះជិនស្រី ព្រះនាមកស្សបៈ ដោយអំណាចនៃផលកម្មនោះ ខ្ញុំ បានទៅកើតក្នុងបុរីឋានត្រៃត្រិង្ស ។ លុះមកដល់បច្ឆិមភព ខ្ញុំជាឱបបាតិកៈ កំណើត បានកើតក្នុងចន្លោះនៃមែកស្វាយ ព្រោះហេតុនោះ បានជាខ្ញុំឈ្មោះ ថាអម្ពបាលី ។ ខ្ញុំមានពួកសត្វ ១ កោដិចោមរោមហើយ បួសក្នុងសាសនា ព្រះជិនស្រី បានជាធីតា ជាឱរសនៃព្រះពុទ្ធ ហើយបានដល់ឋានដ៏មិនកម្រើក បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់