លកុណ្ឌកភទ្ទិយត្ថេរវត្ថុទី ៤
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ វគ្គទី ៥៥ ដូចតទៅ នេះថា អបទានរបស់ព្រះលកុណ្ឌកភទ្ទិយត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូលមានសម្បត្តិច ្រើន ក្នុងហង្សវតីនគរ ដល់នូវភាពជាអ្នកដឹងក្តីហើយ ខណៈអង្គុយស្តាប់ ធម៌របស់ព្រះសាស្តា បានឃើញភិក្ខុមួយរូបដែលព្រះសាស្តាទ្រង់ស្ថាបនាទុក ក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុអ្នកមានសំឡេងពីរោះ ខ្លួនឯងក៏ប្រាថ្នាតំណែង នោះ បានថ្វាយមហាទានដែលផ្សំដោយរសផ្អែម ដូចជាសប្បិនិងស្ករក្រាម ជាដើម ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយតាំងបណិធានទុកថា បពិត្រព្រះអង្គ ក្នុងអនាគតកាល ខ្ញុំព្រះអង្គគប្បីដូចភិក្ខុរូបនេះ គឺគប្បីជាបុគ្គល ដ៏ប្រសើរជាងភិក្ខុដែលមានសំឡេងពីរោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ផងចុះ ។