អព្ភន្តរនិទានកថា អដ្ឋកថារតនចង្កមនកណ្ឌ
ក្នុងសេចក្តីនេះ បើមានបុគ្គលសួរថា ហេតុអ្វី លោកមិនពោលនិទាន ដោយន័យជាដើមថា សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង និគ្រោធារាម ក្រុងកបិលពស្តុ ដែនសក្កៈ ។ គ្រានោះឯង ព្រះសារីបុត្តចូលទៅគាល់ព្រះមានព្រះភាគដល់ទីប្រថាប់ ហើយបានទូលសួរព្រះមានព្រះភាគ ដល់ពុទ្ធវង្ស ដូច្នេះ ដូចដែលលោក ពោលក្នុងព្រះសូត្រជាដើមថា សម័យព្រះមានព្រះភាគគង់នៅក្នុងវត្តវេឡុវនកលទ្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ ដូច្នេះ តែពោលនិទានដោយន័យ ជាដើមថា សហម្បតីព្រហ្ម ជាអធិបតីនៃលោក ធ្វើអញ្ជលី អារាធនាព្រះ សម្ពុទ្ធ ដូច្នេះ បទដែលដើម្បីចង្អុលបង្ញាញ ដូច្នេះ លោកពោលយ៉ាងនោះ ក៏ដើម្បីចង្អុលដល់ការទូលអារាធនាឲ្យទ្រង់សម្តែងធម៌របស់ព្រហ្ម ដែលជា ហេតុនៃការសម្តែងធម៌ទាំងពួងរបស់ព្រះមានព្រះភាគ សូមចង្អុលបង្ញាញ បញ្ញានេះថា ព្រះជិនស្រីអង្គនេះ ដែលព្រហ្មអារាធនា ដើម្បីទ្រង់សម្តែងធម៌ ក្នុង កាលណា គាថានេះ អ្នកណាលើកឡើងពោល ពោលកាលណា និង ទីណា ។ កាលព្រះមានព្រះភាគជាព្រះពុទ្ធ ចូលសប្តាហ៍ទី ៨ ព្រហ្មទូល អារាធនាព្រះសាស្តាដើម្បីសម្តែងធម៌ ។ ក្នុងរឿងនោះ ពោលតាមលំដាប់ដូច្នេះថា បានឮថា ក្នុងថ្ងៃចេញមហាភិន្រេស្កមណ៍ ព្រះមហាបុរស ទ្រង់ឃើញ អ្នករបាំដេកពពាក់ពពូនគួរខ្ពើម ទ្រង់សង្វេគក្រៃលែង ហៅនាយឆន្ន ដែល បិទកាយដោយសំពត់មួយផ្ទាំង ត្រាស់ថា ចូរអ្នកនាំសេះដែលមានសន្ទុះជើង ល្អ ឈ្មោះកណ្ឋកៈ ដែលសង្កត់សត្រូវបានមក ។ ឲ្យនាំសេះកណ្ឋកៈមកហើយ ទ្រង់មាននាយឆន្នជាសម្លាញ់ ឡើងគង់លើសេះ កាលទេវតាស្ថិតនៅ ត្រង់ទ្វារព្រះនគរបើកទ្វារព្រះនគរហើយ ក៏ចេញពីនគរទៅ ឆ្លងរាជអាណាចក្រ ៣ ដោយចំណែកដែលសេសសល់នៃរាត្រីនោះ ទ្រង់ជាសត្វដែលមិន ថោកថយ ប្រថា