អត្ថរបស់ឥធសព្ទ

ក្បាលទី 62 · ទំព័រ 44

បណ្តាបទទាំងនោះ បទថា សន្តិ គឺមាន រកបាន អធិប្បាយថា សត្វ ទាំងឡាយដែលមកកាន់គន្លងពុទ្ធចក្ខុមាន ។ សព្ទថា ឥធ នេះ ជានិបាត ប្រើក្នុងការអាងដល់ទីកន្លែង ។ សព្ទថា ឥធ នេះ ទីខ្លះ លោកសំដៅដល់ សាសនា ដូចព្រះតម្រាស់ថា ឥធេវ ភិក្ខវេ សមណោ ឥធ ទុតិយោ សមណោ ឥធ តតិយោ សមណោ ឥធ ចតុត្ថោ សមណោ សុញ្ញា បរម្បវាទា សមណេកិ អញ្ញេហិ ម្នាលភិក្ខុទាំងឡាយ សមណៈ ( ទី ១ ) ( គឺសោតាបន្ន ) មានតែក្នុងសាសនានេះ សមណៈទី ២ ( គឺសកទាគាមី ) ក៏មានតែក្នុងសាសនានេះ សមណៈទី ៣ ( គឺអនាគាមី ) ក៏មានតែក្នុង សាសនានេះ សមណៈទី ៤ ( គឺអរហន្ត ) ក៏មានតែក្នុងសាសនានេះ វាទៈ ( គឺទិដ្ឋិ ៦២ ) របស់សាសនាដទៃសូន្យចាកសមណៈទាំងឡាយ ( ដែល ស្ថិតនៅក្នុងផលទាំង ៤ ពួក ) និងសមណៈទាំងឡាយដទៃ ( ដែលស្ថិត នៅក្នុងមគ្គទាំង ៤ ពួកជាដើម ) ។ ទីខ្លះ សំដៅយកឱកាស ដូចសក្កទេវរាជត្រាស់ថា ឥធេវ តិដ្ឋមានស្ស ទេវភូតស្ស មេ សតោ ពុនេវាយ ច មេ លទ្ធោ ឯវំ ជានាហិ មារិសា ។ ហៃសម្លាញ់រួមទុក្ខ កាលខ្ញុំកើតជាទេវតា តាំងនៅក្នុងឱកាស នេះឯង ហើយខ្ញុំបានអាយុបន្ថែមទៀត សូមអ្នកជ្រាប ដូច្នេះ ។ ទីខ្លះ ត្រឹមតែជាបទបូរណៈ គឺធ្វើបទឲ្យពេញបុណ្ណោះ ដូចព្រះតម្រាស់ ថា ឥធាហំ ភិក្ខវេ ភុត្តាវី អស្សំ បវារិតោ ម្នាលភិក្ខុទាំងឡាយ តថាគត បរិភោគស្រេចហើយ ហាមភត្តហើយ ដូច្នេះ ។ ទីខ្លះ សំដៅដល់លោក ដូចព្រះតម្រាស់ថា ឥធ តថាគតោ លោកេ ឧប្បជ្ជតិ បហុជនហិតាយ ពហុជនសុខាយ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត រមែងកើតឡើងក្នុងលោក ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តី សុខដល់ជនច្រើន ។ ក្នុងទីនេះ ឥធ សព្ទ គប្បីជ្រាបថា លោកពោល សំដៅដល់លោកបុណ្ណោះ ព្រោះហេតុនោះ ទើបមានសេចក្តីថា ក្នុងសត្វលោក