បទ្ធិ ១០ យ៉ាង

ក្បាលទី 62 · ទំព័រ 89

បទថា នរុត្តមោ មានវិគ្គហៈថា បុគ្គលឧត្តម បុគ្គលប្រសើរ បុគ្គល ប្រសើរបំផុតនៃនរជន ឬក្នុងនរជនទាំងឡាយ ហេតុនោះ ទើបឈ្មោះថា នរុត្តម ។ ការសម្រេច ឈ្មោះថា ឥទ្ធិ ក្នុងពាក្យថា ឥទ្ធិពលំ នេះ ឈ្មោះ ថា ឥទ្ធិ ព្រោះអត្ថថា សម្រេចផល និងព្រោះអត្ថថា បាន ។ ន័យម្យ៉ាងទៀត សត្វទាំងឡាយ សម្រេចបានដោយគុណជាតនោះ គឺជាអ្នកសម្រេច ចម្រើន ដល់នូវភាពក្រៃលែង ហេតុនោះ ទើបគុណជាតនោះ ឈ្មោះថា ឥទ្ធិ ។ ទ្ធិ ១០ យ៉ាង ឥទ្ធិនោះ មាន ១០ យ៉ាង ដូចលោកពោល ( ក្នុងបដិសម្ភិទាមគ្គ ) ថា បទថា ឥទ្ធិយោ បានដល់ ឥទ្ធិ ១០ ។ ឥទ្ធិ ១០ តើដូចម្តេច ឫទ្ធិ គឺ ការអធិដ្ឋាន ១ ឫទ្ធិ គឺការធ្វើឲ្យវិសេស ១ ឫទ្ធិ គឺអ្វីដែលសម្រេចដោយ ចិត្ត ១ ឫទ្ធិ គឺការផ្សាយចេញដោយសារញាណ ១ ឫទ្ធិ គឺការផ្សាយចេញ ដោយសារសមាធិ ១ ឫទ្ធិ គឺគុណជាតប្រសើរ ឫទ្ធិកើតអំពីផលកម្ម ១ បឫទ្ធិរបស់បុគ្គលមានបុណ្យ ១ ឫទ្ធិសម្រេចដោយសារវិជ្ជា ១ ឫទ្ធិ ដោយ អត្ថថា សម្រេច ព្រោះការប្រកបត្រូវក្នុងអំពើនោះៗ ជាបច្ច័យ ១ ។ ឥទ្ធិទាំងនោះ មានសេចក្តីផ្សេងគ្នាដូច្នេះ ដោយប្រក្រតី មនុស្សម្នាក់ អធិដ្ឋានឲ្យជាមនុស្សច្រើន ជា ១០០ ឬជា ១០០០ ហើយអធិដ្ឋានដោយ ញាណថា អញជាមនុស្សច្រើន ឫទ្ធិដែលបំបែកខ្លួនយ៉ាងនេះ ឈ្មោះថា ការអធិដ្ឋាន ព្រោះសម្រេចដោយអំណាចអធិដ្ឋាន ។ ឥទ្ធិ គឺការអធិដ្ឋាននោះ ១ឫទ្ធិរបស់ព្រះអរិយៈ ។ មានសេចក្តីដូច្នេះ ភិក្ខុចូលចតុត្ថជ្ឈាន ដែលជាបាទនៃអភិញ្ញា ចេញអំពី ចតុត្ថជ្ឈាននោះហើយ បើប្រាថ្នាជា ១០០ នាក់ ក៏ធ្វើបរិកម្ម ដោយបរិកម្មចិត្តដែលជាកាមាវចរថា ចូរអាត្មាអញជាមនុស្ស ១០០ ចូរអាត្មាអញជា មនុស្ស ១០០ ហើយចូលចតុត្ថជ្ឈានដែលជាបាទនៃអភិញ្ញាទៀត ចេញអំពី ឈាននោ