ទសពលញ្ញាណ ១០

ក្បាលទី 62 · ទំព័រ 93

ទសពលញ្ញាណ ១០ ក្នុងញាណទាំងនោះ ញាណ ១០ ឈ្មោះថា ទសពលញ្ញាណ គឺឋានាឋានញ្ញាណ គឺញាណដែលកំណត់ដឹងឋានៈ និងអឋានៈ ១ អតីតានាគតបច្ចុប្បន្នកម្មវិបាកជាននញ្ញាណ គឺបញ្ញាកំណត់ដឹងផលនៃកម្មដែលជាអតីត អនាគត និងបច្ចុប្បន្ន ១ សព្វត្ថគាមិនីបដិបទាញាណ បញ្ញាកំណត់ដឹងផ្លូវ ទៅកាន់ភូមិទាំងពួង ១ អនេកធាតុនានាធាតុលោកជាននញ្ញាណ បញ្ញាកំណត់ ដឹងលោក គឺដឹងធាតុជាអនេក និងធាតុផ្សេងៗ ១ នានាធិមុត្តិកញ្ញាណ បញ្ញាកំណ់ដឹងអធិមុត្តិ គឺអធ្យាស្រ័យនៃសត្វទាំងឡាយដែលផ្សេងៗ គ្នា ១ អាសយានុសយញ្ញាណ ឬឥន្ទ្រិយបរោបរិយត្តិញ្ញាណ គឺបញ្ញាកំណត់ដឹងការ ទន់ខ្សោយ និងការចាស់ក្លានៃឥន្ទ្រិយរបស់សត្វទាំងឡាយ ១ ឈានវិមោក្ខសមាធិសមាបត្តិសង្កិលេសវោទានវុដ្ឋានយថាភូតញ្ញាណ គឺបញ្ញាកំណត់ដឹងតាម សេចក្តីពិត ក្នុងការសៅហ្មង ការបរិសុទ្ធ និងការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ១ បុព្វេនិវាសានុស្សតិញ្ញាណ ១ គឺបញ្ញាកំណត់ រពឫកជាតិបាន ១ ចុតូបបាតញ្ញាណ គឺបញ្ញាកំណត់ដឹងចុតិ និងបដិសន្ធិរបស់ សត្វទាំងឡាយ ១ អាសវក្ខយញ្ញាណ ១ គឺបញ្ញាកំណត់ដឹងដែលធ្វើអាសវៈ ឲ្យអស់ទៅ ១ ។ ពាក្យថា កម្លាំងនៃព្រះពុទ្ធ ជាឈ្មោះរបស់ញាណ ១០ នេះ ។ បទថា ឯទិសំ បានដល់ បែបនេះ ឬបាឋៈ ក៏យ៉ាងនេះដូចគ្នា ។ សព្ទថា ហន្ទ ជានិបាត ចុះក្នុងអត្ថថា អញ្ជើញ ព្រះមានព្រះភាគទ្រង់ ចង្អុលបង្ញាញព្រះអង្គ ដោយបទថា អហំ ។ ទ្រង់អធិប្បាយដូចម្តេច ទ្រង់ អធិប្បាយថា ព្រោះញាតិទាំងឡាយរបស់តថាគតមិនដឹងកម្លាំងនៃព្រះពុទ្ធ ឬ ពុទ្ធគុណ អាស្រ័យការដែលខ្លួនជាមនុស្សចាស់ទទេ មិនថ្វាយបង្គំតថាគត ដែលជាបុគ្គលចម្រើនបំផុត ប្រសើរបំផុតក្នុងលោកទាំងពួង ដោយអំណាច មានះតែម្យ៉ាង ហេតុនោះ ទង់ គឺមា