អត្ថរបស់ឧឡារសព្ទ
និងអារក្ស ។ ( ពន្លឺដ៏ធំទូលាយលើសលុប កើតឡើងក្នុងលោកទាំងពីរ គឺ ) ក្នុងលោកនេះ និងលោកដទៃផង ក្នុងទិសខាងក្រោម ទិសខាងលើ និងទិស ទទឹងផង ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ទេវា បានដល់ សម្មតិទេព ឧបបត្តិទេព និងវិសុទ្ធិទេព ទេវៈទាំងអស់ លោកសង្គ្រោះហើយក្នុងបទនេះ ។ ទេវតាផង គន្ធព្វផង មនុស្សផង អារក្សផង ឈ្មោះថា ទេវគន្ធព្វមនុស្សរក្ខសា ។ ប្រព្រឹត្តទៅជាមួយដោយទេវតាផង គន្ធព្វផង មនុស្សផង អារក្សផង ឈ្មោះ ថា សទេវគន្ធព្វមនុស្សរក្ខសោ ។ នុ៎ះ គឺអ្វី គឺលោក ។ ក្នុងលោក ព្រមទាំង ទេវតា គន្ធព្វ មនុស្ស និងអារក្សនោះ ។ បទថា អាភា បានដល់ ពន្លឺ ។ បទថា ឱឡារា នេះ ប្រាកដក្នុងអត្ថថា ឆ្ងាញ់ ប្រសើរ និងបរិបូណ៌ ជាដើម ។ ពិតហើយ ឱឡារ សព្ទនេះ ប្រាកដក្នុងអត្ថថា ឆ្ងាញ់ ដូចក្នុង ប្រយោគជាដើមថា ឱឡារានិ ខាទនីយភោជនីយានិ ខាទន្តិ ភុញ្ជន្តិ អចេលក៍ទាំងនោះ ជួនកាល ទំពាស៊ីនូវខាទនីយៈទាំងឡាយដ៏ឧត្តមក្រៃលែង បរិភោគនូវភោជនទាំងឡាយដ៏ឧត្តមក្រៃលែង ។ ប្រាកដក្នុងអត្ថថា ប្រសើរ ដូចក្នុងប្រយោគជាដើមថា ឱឡារាយ ខោ បន ភវំ វច្ឆាយនោ បសំសាយ សមណំ គោតមំ បសំសតិ ម្តេចក៏ វច្ឆាយនៈដ៏ចម្រើន ពោលសរសើរព្រះសមណគោតម ដោយពាក្យសរសើរ ដ៏ខ្ពង់ខ្ពស់ ( ប្រសើរ ) ដល់ម្លេះ ។ ប្រាកដក្នុងអត្ថថា បរិបូណ៌ ដូចក្នុងប្រយោគជាដើមថា អតិក្កម្ម ទេវានំ ទេវានុភាវំ អប្បមាណោ ឱឡារោ ឱភាសោ កាលនោះ ពន្លឺដ៏លើសលុប ហួសប្រមាណ ជាពន្លឺកន្លងនូវទេវានុភាពរបស់ទេវតាទាំងឡាយ ។ ក្នុង ទីនេះ ឧឡារ សព្ទនេះ គប្បីឃើញថា ប្រើក្នុងអត្ថថា ប្រសើរ ។ បទថា វិបុលា បានដល់ មិនមានប្រមាណ ។ បទថា អជាយថ បានដល់ កើតហើយ កើតឡើងហើយ ប្រព្រឹត្តទៅហើយ ។