អត្ថរបស់ចក្កសព្ទ
ជាដើមដែលមានទំហំធំ និងតន្រ្តីទាំងឡាយ ក៏ទេវតាបន្លឺប្រកបឡើងដើម្បី បូជាព្រះតថាគត ។ បទថា ភុជានិ បេថេន្តិ បានដល់ ទះដៃ ។ គប្បីឃើញ ថា ជាលិង្គវិបល្លាស ។ បទថា នច្ចន្តិ ច បានដល់ ប្រើឲ្យអ្នកដទៃរាំផង រាំឯងផង ។ ក្នុងបទថា យថា តុយ្ហំ មហាវីរ បទេសុ ចក្កលក្ខណំ នេះ យថា ប្រែថា ដោយប្រការណា ។ ឈ្មោះថា មហាវីរ ព្រោះទ្រង់ប្រកបដោយ សេចក្តីព្យាយាមធំ ។ បទថា បទេសុ ចក្កលក្ខណំ សេចក្តីថា ត្រង់ផ្ទៃ ព្រះបាទទាំងសងខាងរបស់ព្រះអង្គមានរូបចក្ក មានកាំ មានខ្នងកង់ និងដុំ បរិបូណ៌ ដោយអាការគ្រប់យ៉ាង ល្អត្រកាល ។ ចក្ក សព្ទនេះ ប្រាកដ ប្រើក្នុងអត្ថថា សម្បត្តិ ចំណែករបស់រថ ឥរិយាបថ ទាន រតនចក្ក ធម្មចក្កៈ ខុរចក្ក និងលក្ខណៈជាដើម ។ ដែលប្រើក្នុងអត្ថថា សម្បត្តិ ដូចក្នុងប្រយោគ ជាដើមថា ចត្តារីមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ យ៉ាង ចក្រនេះ តែងប្រព្រឹត្តទៅដល់ ពួកទេវតា និងមនុស្សដែលប្រកបដោយចក្រ ដូច្នេះ ។ ប្រើក្នុងអត្ថថា ចំណែកនៃរថ ដូចក្នុងប្រយោគជាដើមថា ចក្កំវ វហតោ បទំ ដូចកង់រទេះវិលតាមដានជើងគោ ដែលកំពុងអូសទៅ ដូច្នោះ ។ ដែលប្រើក្នុងអត្ថថា ឥតិយាបថ បានក្នុងប្រយោគជាដើមថា ចតុចក្កំ នវទ្វារំ សរីរៈ មានចក្រ ៤ មានទ្វារ ៩ ដូច្នេះ ។ ដែលប្រើក្នុងអត្ថថា ទាន ដូចក្នុងប្រយោគជាដើមថា ទទំ ភុញ្ជ ច មា ច បមាទោ ចក្កំ បវត្តយ សព្វបណីនំ សូមព្រះអង្គទ្រង់ឲ្យទាន ហើយសឹមទ្រង់សោយ សូមព្រះអង្គកុំប្រមាទ ( ក្នុងបុណ្យទាំងឡាយ ) សូមព្រះអង្គ ញ៉ាំងចក្កធម៌ឲ្យប្រព្រឹត្តទៅ ដូច្នោះ ។ ប្រើក្នុងអត្ថថា រតនចក្រ ដូចក្នុងប្រយោគជាដើមថា ទិព្វំ ចក្ករតនំ ប