អត្ថរបស់កុសលសព្ទ

ក្បាលទី 62 · ទំព័រ 146

ចុះទៀបព្រះយុគលបាទនៃព្រះសាស្តា ដែលប្រដាប់ដោយចក្ក ។ ឥឡូវនេះ ព្រះសង្គីតិកាចារ្យទាំងឡាយ កាលសម្តែងនាមខ្លះរបស់ព្រះថេរៈ ទាំងនោះ ទើបពោលគាថាថា សារិបុត្តោ មហាបញ្ញោ កោរណ្ឌសមសាទិសោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា កោរណ្ឌសមសាទិសោ បានដល់ អ្នក មានពណ៌សម្បុរដូចផ្កាសិរមាន់ ។ បើមានពាក្យសួរថា បើដូច្នោះ ក៏គួរ ពោលថា កោរណ្ឌសមោ ឬ កោរណ្ឌសទិសោ ហេតុអ្វី ទើបលោក ពោលថា សមសាទិសោ ដល់ទៅ ២ ដង ។ ឆ្លើយថា នេះមិនខុសទេ ព្រះថេរៈនោះ ឈ្មោះថា ដូចគ្នានឹងផ្កាសិរមាន់ ដោយដូចគ្នានឹងផ្កាសិរមាន់ ព្រោះស្មើគ្នានឹងផ្កាសិរមាន់ អធិប្បាយថា មិនមែនពោលដោយលើស ។ កុសល សព្ទនេះ ក្នុងបទថា សមាធិជ្ឈានកុសលោ នេះ ប្រើក្នុងអត្ថទាំងឡាយ មានអត្ថថា មិនមានរោគ មិនមានទោស ឈ្លាស និងមានសុខជាវិបាក ជាដើម ។ ពិតហើយ កុសល សព្ទនេះ ប្រើក្នុងអត្ថថា មិនមានរោគ ដូចក្នុងប្រយោគជាដើមថា កច្ចិ នុ ភោតោ កុសលំ កច្ចិ ភោតោ អនាមយំ លោកដ៏ចម្រើន មានសេចក្តីសុខស្រួលទេឬ លោកដ៏ចម្រើន មានអនាម័យទេឬ ដូច្នេះ ។ មកក្នុងអត្ថថា មិនមានទោស ដូចក្នុងប្រយោគជាដើមថា កតមោ បន ភន្តេ កាយសមាចារោ កុសលោ យោ ខោ មហារាជ កាយសមាចារោ អនវជ្ជោ បពិត្រលោកម្ចាស់ កាយសមាចារជាកុសល គឺអ្វី ។ ថ្វាយព្រះពរមហាបពិត្រ កាយសមាចារជាកុសល គឺមិនមានទោស ដូច្នេះ ។ មកក្នុងអត្ថថា ឈ្លាស ដូចក្នុងប្រយោគជាដើមថា កុសលោ ត្វំ រថស្ស អង្គបញ្ចង្គានំ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាអ្នកឈ្លាស ក្នុងអវ័យវៈ តូចធំនៃរថដែរ ដូច្នេះ ។ មកក្នុងអត្ថថា មានសុខជាវិបាក ដូចក្នុងប្រយោគជាដើមថា កុសលស្សកម្ម ស្ស កតត្តា ឧបចិតត្តា ព្រោះហេតុបានធ្វើ បានសន្សំនូវកម្ម ( ជា កាម