អត្ថរបស់អគ្គសព្ទ
បទថា ធុតគុណេ នេះ ធម៌ ឈ្មោះថា ធុត ព្រោះកម្ចាត់កិលេស ធម៌កម្ចាត់ កិលេស ឈ្មោះថា ធុតគុណ ។ ធុតធម៌ គឺអ្វី គឺធម៌ ៥ ប្រការ បរិវារ របស់ធុតង្គ ចេតនាទាំងនេះ គឺអប្បិច្ឆតា ការប្រាថ្នាតិច ១ សន្តុដ្ឋិតា ការ សន្តោស ១ សល្លេខតា ការដុសខាត់ ១ បវិវេកតា ការស្ងាត់ ១ ឥទមត្ថិកតា ការកាន់យកតែប្រយោជន៍ ១ ។ ឈ្មោះថា ធុតធម៌ ព្រោះ បាលីជាដើមថា អាស្រ័យការប្រាថ្នាតិចនោះឯង ។ ម្យ៉ាងទៀត ញាណ ឈ្មោះថា ធុត ព្រោះកម្ចាត់កិលេសទាំងឡាយក្នុងធុតគុណនោះ ។ បទថា អគ្គនិក្ខិត្តោ បានដល់ ដែលទ្រង់ស្ថាបនាថា ជាកំពូល ជាបុគ្គលប្រសើរ បំផុត ជាអគ្គបុគ្គល អធិប្បាយថា ដែលព្រះមានព្រះភាគទ្រង់ស្ថាបនាក្នុង តំណែងឯតទគ្គៈថា ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកពោលពាក្យ កម្ចាត់បង់កិលេស ស្រេចនឹងមហាកស្សបៈប្រសើរជាងគេ ដូច្នេះ ។ អគ្គ សព្ទនេះ ប្រើក្នុងអត្ថទាំងឡាយ មានអត្ថថា ជាខាងដើមចុង ចំណែក ប្រសើរ បំផុតជាដើម ។ ពិតហើយ អគ្គ សព្ទ ប្រើក្នុងអត្ថថា ជាខាងដើម ដូចក្នុងប្រយោគជាដើម ថា អជ្ជតគ្គេ សម្ម ទោវារិក អាវរាមិ ទ្វារំ និគណ្ឋានំ និគណ្ឋីនំ ម្នាលអ្នករក្សាទ្វារជាសម្លាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំបិទទ្វារចំពោះពួកន ិគ្គណ្ឋប្រុស និងពួកនិគ្គណ្ឋស្រី ដូច្នេះ ។ មកក្នុងអត្ថថា ចុង ដូចក្នុងប្រយោគជាដើមថា តេន អង្គុលគ្គេន តំ អង្គុលគ្គំ បរាមសតិ ស្ទាបអង្អែលនូវចុងម្រាមនោះ ដោយចុងម្រាមនោះ និង ឧច្ឆុគ្គំ វេឡគ្គំ ចុងអំពៅ ចុងបឫស្សី ដូច្នេះ ។ មកក្នុងអត្ថថា ចំណែក ដូចក្នុងប្រយោគជាដើមថា អម្ពិលគ្គំ វា … មធុរគ្គំ វា មានឱជារសជូរក្តី … មានឱជារសផ្អែមក្តី និង អនុជានាមិ ភិក្ខវេ វិហារគ្គេន គាហេតុំ ម្នាលភិក្