អត្ថរបស់ពោធសព្ទ

ក្បាលទី 62 · ទំព័រ 162

ស្មើ ។ ក្នុងបទថា ជាតិតោ នេះ សេចក្តីថា ជនរមែងកើតអំពីមាតានេះ ហេតុនោះ ទើបមាតា លោកហៅថា ជាតី អធិប្បាយថា ចាកមាតាអ្នកឲ្យ កំណើតនោះ ។ បទថា អភិនិក្ខមេ បានដល់ ក្នុងការយាងចេញ គឺហូរ ចេញចាកផ្ទៃរបស់ព្រះជននី ។ ក្នុងបទថា សម្ពោធិយំ នេះ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះថា ការត្រាស់ ដឹងដ៏ល្អដែលលោកសរសើរហើយ ឈ្មោះសម្ពោធិ ។ ពោធិ សព្ទនេះ ប្រើក្នុងអត្ថទាំងឡាយ គឺដើមឈើ មគ្គ និព្វាន សព្វញ្ញុតញ្ញាណជាដើម ។ ពិតហើយ ដើមឈើ លោកហៅថា ពោធិ ដូចក្នុងប្រយោគជាដើមថា ពោធិរុក្ខមូលេ បឋមាភិសម្ពុទ្ធោ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោម ម្លប់ពោធិព្រឹក្ស និងបទថា អន្តរា ច ពោធឹ អន្តរា ច គយំ ក្នុងចន្លោះ នៃគយាសីសប្រទេសផង ក្នុងចន្លោះពោធិព្រឹក្សផង ។ មគ្គ ហៅថា ពោធិ បានក្នុងប្រយោគជាដើមថា ពោធិ វុច្ចតិ ចតុសុ មគ្គេសុ ញាណំ សម្មាទិដ្ឋិ ( ញាណ ) ក្នុងមគ្គ ៤ លោកហៅថា ពោធិ ។ និព្វាន ហៅថា ពោធិ ដូចក្នុងប្រយោគជាដើមថា បត្វាន ពោធឹ អមតំ អសង្ខតំ ព្រះមានព្រះភាគ ទ្រង់សម្រេចពោធិ ដែលជាអមតៈ មិនមានបច្ច័យតាក់តែង ។ ព្រះសព្វញ្ញុតញ្ញាណ ហៅថា ពោធិ ដូចក្នុងប្រយោគជាដើមថា បប្បោតិ ពោធឹ វរភូរិ មេធសោ តថាគតនោះ មានប្រាជ្ញាដ៏ប្រសើរ ប្រៀប ដោយផែនដី និងបានដល់ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុង ផ្លូវប្រាជ្ញា ។ តែក្នុងទីនេះ លោកបំណងយកអរហត្តមគ្គញ្ញាណ របស់ព្រះមាន ព្រះភាគ អាចារ្យពួកខ្លះពោលថា សព្វញ្ញុតញ្ញាណ ដូច្នេះក៏មាន អធិប្បាយ ថា តថាគតជាបុគ្គលប្រសើរបំផុត ក្នុងសព្វព្ញាុតញ្ញាណនោះ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគអាស្រ័យសម្ពោធិញ្ញាណ សរសើរព្រះអង្គឯង ឆ្លើយថា ព្រោះសម្ពោធិញ្ញាណឲ្យ