អត្ថរបស់ទុក្ខសព្ទ

ក្បាលទី 62 · ទំព័រ 178

នេះ ហេតុនោះ ទើបពុទ្ធវង្សនេះ ឈ្មោះថា ជាហេតុឲ្យបាននូវសម្បត្តិគ្រប់ យ៉ាង អធិប្បាយថា ពុទ្ធវង្សទេសនា ជាហេតុឲ្យបាននូវសម្បត្តិគ្រប់យ៉ាង នោះ ។ បទថា ចិត្តីកត្វា បានដល់ ធ្វើទុកក្នុងចិត្ត អធិប្បាយថា ធ្វើ ពុទ្ធានុស្សតិទុកខាងមុខ ។ បទថា សុណាថ បានដល់ ចូរតាំងចិត្តស្តាប់ ចូរភ្ញាក់ ។ បទថា មេ កែជា មម ( របស់ខ្ញុំ ) ។ បទថា មទនិម្មទនំ បានដល់ ធ្វើនូវការបន្ទោបង់នូវសេចក្តីស្រវឹងគ្រប់ យ៉ាង មានស្រវឹងក្នុងជាតិជាដើម ។ បទថា សោកនុទំ សេចក្តីថា ការក្តៅក្រហាយ នៃចិត្តរបស់បុគ្គល ដែលត្រូវសេចក្តីវិនាសនៃញាតិជាដើមប៉ះខ្ទប់ ហើយ ឈ្មោះថា សោក ដោយអត្ថ ក៏ជាទោមនស្សនោះឯង តែសេចក្តី សោក មានការដុតខាងក្នុងជាលក្ខណៈ មានការស្វិតស្រពោននៃចិត្តជាកិច្ច មានការសុបសៅជាអាការប្រាកដ ។ ពុទ្ធវង្សរមែងបន្ទោបង់នូវសេចក្តីសោក នោះ ហេតុនោះ ទើបពុទ្ធវង្ស ឈ្មោះថា បន្ទោបង់នូវសេចក្តីសោក ។ នូវ ពុទ្ធវង្សដែលបន្ទោបង់នូវសោកនោះ ។ បទថា សំសារបរិមោចនំ បានដល់ ធ្វើនូវការដោះចាកចំណង គឺសង្សារ ។ បាឋៈថា សំសារ សមតិក្កមំ ( កន្លងបង់នូវសង្សារ ) ដូច្នេះក៏មាន សេចក្តីនៃបាឋៈនោះថា ធ្វើនូវការឈាន កន្លងសង្សារ ។ ទុក្ខ សព្ទ ក្នុងបទថា សព្វទុក្ខក្ខយំ នេះ ប្រើក្នុងអត្ថទាំងឡាយ មានទុក្ខវេទនា ទុក្ខវត្ថុ ទុក្ខារម្មណ៍ ទុក្ខប្បច្ច័យ ទុក្ខដ្ឋានជាដើម ។ ពិតហើយ ទុក្ខ សព្ទ ដែលប្រើក្នុងអត្ថថា ទុក្ខវេទនា ដូចក្នុងប្រយោគជាដើមថា ទុក្ខស្ស