ទីបង្ករពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 181

ទីបង្ករពុទ្ធវង្សទី ១ ក្នុង ៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរឈ្មោះ អមរវតី ជានគរគួរពិតពិលរមិលមើល ជាទីរីករាយនៃចិត្ត ជានគរ បរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ដោយមានសំឡេង ១០ យ៉ាង គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេងរថជាដើម ។ ទាំងជានគរគឹកកងដោយសំឡេងដែល ប្រកបដោយបាយ និងទឹកថា ចូរស៊ី ចូរផឹក ជានគរសម្បូរដោយ សត្វ និងគ្រឿងឧបករណ៍ទាំងពួង បរិបូណ៌ដោយការងារគ្រប់ យ៉ាង ។ បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិ ផ្សេងៗ សម្រេច ( ដោយគ្រឿងបរិភោគ និងឧបភោគទាំងពួង ) ដូចជានគរនៃទេវតា ជាទីនៅនៃជនអ្នកមានបុណ្យទាំងឡាយ ។ វេលានោះ មានសុមេធព្រាហ្មណ៍ នៅក្នុងនគរអមរវតី ជាអ្នក សន្សំនូវទ្រព្យដ៏ច្រើនកោដិ មានទ្រព្យ និងស្រូវច្រើន ។ ជាអ្នក រៀនមន្ត ចងចាំនូវមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ដល់នូវ បារមីក្នុងលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងធម៌របស់ ព្រាហ្មណ៍ផង ។ កាលនោះ តថាគតនៅក្នុងទីស្ងាត់ ក៏គិតយ៉ាង នេះថា ធម្មតាភពថ្មីទៀត តែងនាំមកនូវសេចក្តីទុក្ខ ការបែកធ្លាយ សរីរៈ ក៏នាំមកនូវសេចក្តីទុក្ខដូចគ្នា ( សេចក្តីស្លាប់ប្រកបដោយ មោហៈ នាំមកនូវទុក្ខ រូបដែលជរាញាំញីហើយ ក៏នាំមក នូវទុក្ខ ) អាត្មាអញមានជាតិជាធម្មតា មានជរាជាធម្មតា មាន ព្យាធិជាធម្មតា អាត្មាអញ នឹងស្វែងរកព្រះនិព្វាន ដែលមិនចាស់ មិនស្លាប់ ជាទីក្សេមក្សាន្ត ។ បើដូច្នោះ អាត្មាអញគួរតែលះកាយ ស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ហើយនឹងចេញទៅ ។