អដ្ឋកថា ទីបង្ករពុទ្ធវង្សទី ១ ្ប សុមេធកថា ្ទ

ក្បាលទី 62 · ទំព័រ 209

ទីបង្ករពុទ្ធវង្សទី ១ ៣ ឥឡូវនេះ ដល់ឱកាសពណ៌នាពុទ្ធវង្ស ដែលប្រព្រឹត្ត ទៅដោយន័យជាដើមថា ក្នុង ៤ អសង្ខេយ្យ និង ១ សែនកប្ប មាននគរ ឈ្មោះអមរវតី ជានគរគួរពិតពិលរមិលមើល ជាទីរីករាយ នៃចិត្ត ដូច្នេះ ។ ឯកិច្ចពណ៌នាពុទ្ធវង្សនេះ ព្រោះចាំបាច់ពិចារណាដល់ហេតុ ដែលផ្តើម សូត្រហើយ ទើបប្រាកដច្បាស់ ហេតុនោះ ទើបគួរជ្រាបការពិចារណា ហេតុផ្តើមព្រះសូត្រជាមុន ហេតុផ្តើមសូត្រមាន ៤ យ៉ាង គឺទាក់ទងដោយ អធ្យាស្រ័យនៃព្រះអង្គ ១ ទាក់ទងដោយអធ្យាស្រ័យនៃអ្នកដទៃ ១ ទាក់ទង ដោយការទូលសួរ ១ ទាក់ទងដោយរឿងដែលកើតឡើង ១ ។ ក្នុងហេតុនៃការផ្តើមសូត្រ ៤ នោះ ព្រះមានព្រះភាគ កាលអ្នកដទៃ មិនបានទូលសួរ ត្រាស់នូវសូត្រទាំងឡាយណា ដោយអធ្យាស្រ័យរបស់ ព្រះអង្គតែម្យ៉ាង ដូចជាអាកង្ខេយ្យសូត្រ វត្ថសូត្រ ( វត្ថូបមសូត្រ ) ជាដើម ហេតុផ្តើមសូត្រទាំងនោះ ឈ្មោះថា ទាក់ទងដោយអធ្យាស្រ័យរបស់ព្រះអង្គ ។ ព្រះសូត្រណា ដែលព្រះមានព្រះភាគ ទ្រង់ប្រមើលមើលអធ្យាស្រ័យ ការ គាប់ចិត្ត និងភាពជាអ្នកត្រាស់ដឹងរបស់ជនដទៃយ៉ាងនេះថា ធម៌ទាំងឡាយ សម្រាប់ធ្វើវិមុត្តិឲ្យចាស់ក្លារបស់រាហុល ចាស់ក្លាហើយ បើដូច្នោះ គួរតែ តថាគតទូន្មានរាហុល ក្នុងការអស់ទៅនៃអាសវៈទាំងឡាយតទៅទៀត ដូច្នេះ ជាដើម ហើយត្រាស់ដោយអធ្យាស្រ័យនៃអ្នកដទៃ ដូចជារាហុលោវាទសូត្រ ធម្មចក្កប្បវត្តនសូត្រ ដូច្នេះជាដើម ការផ្តើមសូត្រទាំងនោះ ឈ្មោះថា ទាក់ទង ដោយអធ្យាស្រ័យរបស់ដទៃ ។