អត្ថរបស់មានសសព្ទ

ក្បាលទី 62 · ទំព័រ 342

អរហត្ត ។ បទថា មានសំ ជាឈ្មោះនៃរាគៈរបស់ចិត្ត និងរបស់អរហត្ត ។ រាគៈ លោកហៅថា មានស ដូចក្នុងប្រយោគជាដើមថា អន្តលិក្ខចរោ បសោ យ្វាយំ ចរតិ មានសោ អន្ទាក់ គឺរាគៈណា ដែលត្រាច់ ទៅលើអាកាស ។ ចិត្ត លោកហៅថា មានស ដូចក្នុងប្រយោគជាដើមថា ចិត្តំ មនោ មានសំ ហទយំ បណ្ឌរំ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហបឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ។ អរហត្ត លោកហៅថា មានស ដូចក្នុងបាលីថា អប្បត្តមានសោ សេក្ខោ កាលំ កយិរា ជនេសុតា បពិត្រព្រះមានព្រះភាគ អ្នកល្បីក្នុង ប្រជុំជន សាវ័ករបស់ព្រះអង្គ ជាសេក្ខបុគ្គល មានបំណងមិនទាន់សម្រេច នៅត្រេកអរក្នុងសាសនា គប្បីធ្វើមរណកាលដូចម្តេចបាន ។ តែក្នុងទីនេះ បំណងយកអរហត្ត ព្រោះហេតុនោះ ទើបមានសេចក្តី ថា ដែលមានអរហត្តផលមិនទាន់សម្រេចហើយ ។ បទថា សេក្ខា មាន វិនិច្ឆ័យថា ឈ្មោះថា សេក្ខ ព្រោះអត្ថថា ដូចម្តេច ឈ្មោះថា សេក្ខ ព្រោះ អត្ថថា បាននូវសេក្ខធម៌ សមដូចព្រះតម្រាស់ ( ក្នុងសំយុត្តនិកាយ មហាវារវគ្គ ) ថា បពិត្រព្រះអង្គដ៏ចម្រើន ដែលឈ្មោះថាសេក្ខៈនោះ ដោយហេតុ ប៉ុន្មានយ៉ាង ។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ ។ បេ ។ ប្រកបដោយសេក្ខសម្មាសមាធិ ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយហេតុប៉ុណ្ណេះឯង ដូច្នេះ ។ ម្យ៉ាងទៀត ឈ្មោះថា សេក្ខ ព្រោះនៅ សិក្សានៅឡើយ សមដូចព្រះតម្រាស់ ( ក្នុងអង្គុត្តរនិកាយ តិកនិបាត ) ថា ម្នាលភិក្ខុ ព្រោះតែភិក្ខុនៅសិក្សា ហេតុនោះ បានជាតថាគត ហៅថា សេក្ខៈ ។ នៅសិក្សាអ្វី ។ ម្នាលភិក្ខុ នៅសិក្សាអធិសីលផង នៅសិក្សាអធិចិត្តផង នៅ សិក្សាអធិប្បញ្ញាផង ហេតុនោះ បានជាតថាគតហៅថា សេក្ខ ដូច្នេះ ។