អដ្ឋកថាកោណ្ឌញ្ញពុទ្ធវង្សទី ២

ក្បាលទី 62 · ទំព័រ 359

កោណ្ឌញ្ញពុទ្ធវង្សទី ២ កាលព្រះមានព្រះភាគទីបង្ករ រម្លត់ខន្ធបរិនិព្វានហើយ សាសនារបស់ព្រះអង្គតាំងនៅមួយសែនឆ្នាំ ។ កាលនោះ ព្រោះអន្តរធាននៃ សាវ័កទាំងឡាយដែលត្រាស់ដឹងតាមព្រះពុទ្ធ សូម្បីសាសនារបស់ទ្រង់ ក៏ អន្តរធានទៅ ។ តមក ក្នុងកាលខាងក្រោយអំពីសាសនាព្រះអង្គ កន្លងទៅ មួយអសង្ខេយ្យ ព្រះសាស្តាព្រះនាមកោណ្ឌញ្ញៈ ក៏ឧប្បតិកក្នុងកប្បមួយ ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បំពេញបារមីមកអស់ ១៦ អសង្ខេយ្យ និង ១ សែនកប្ប អប់រំបន្ទុំញាណចាស់ក្លាហើយ ទ្រង់តាំងនៅក្នុងអត្តភាពដូចគ្នា នឹងអត្តភាពព្រះវេស្សន្តរ ចុតិចាកអត្តភាពនោះហើយ កើតក្នុងស្ថានសួគ៌ ជាន់តុសិត តាំងនៅក្នុងតុសិតនោះដរាបដល់អស់អាយុ ប្រទានប្តេជ្ញាដល់ ទេវតាទាំងឡាយ ចុតិចាកតុសិត បដិសន្ធិក្នុងព្រះគភ៌របស់ព្រះនាងសុជាតា ទេវី ក្នុងរាជត្រកូលរបស់ព្រះបាទសុនន្ទៈ នគររម្មវតី ។ ក្នុងខណៈដែល ព្រះអង្គបដិសន្ធិ កើតបាដិហារ្យ ៣២ ប្រការ ដូចពោលក្នុងវង្សរបស់ព្រះ ទីបង្ករសម្ពុទ្ធ ។ ទ្រង់មានពួកទេវតារក្សា គ្រប់ទសមាស ក៏ប្រសូតចាកគភ៌ ព្រះមាតា ទ្រង់ជាកំពូលរបស់សព្វសត្វ បែរព្រះភក្ត្រទៅទិសឧត្តរ ទ្រង់ ឈាន ៧ ជំហាន ក្រឡេកមើលទិស ទ្រង់បន្លឺអាសភិវាចាថា អគ្គោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស អយមន្តិមា ជាតិ នត្ថិ ទានិ បុនព្ភវោ ។ អញជាបុគ្គលខ្ពង់ខ្ពស់របស់លោក អញជាបុគ្គលធំបំផុតរបស់លោក អញ ជាបុគ្គលប្រសើរបំផុតរបស់លោក នេះជាកំណើតបំផុតរបស់អញ ឥឡូវនេះ ភពថ្មីតពីនេះទៅទៀតមិនមានឡើយ ដូច្នេះ ។ បន្ទាប់អំពីនោះ ក្នុងថ្ងៃថ្វាយព្រះនាមរបស់ព្រះពោធិសត្វនោះ ព្រះញាតិ ទាំងឡាយថ្វាយព្រះនាមថា កោណញ្ញៈ ។ ពិតហើយ ព្រះមានព្រះភាគអ