មង្គលពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 379

មង្គលពុទ្ធវង្សទី ៣ កាលខាងក្រោយ អំពីព្រះសម្ពុទ្ធកោណ្ឌញ្ញៈមក ព្រះលោក នាយក ព្រះនាមមង្គលៈ ទ្រង់កម្ចាត់បង់ងងឹតក្នុងលោក ព្រះអង្គទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌ ។ ពន្លឺរបស់ព្រះអង្គឥតថ្លឹង បាន ជាពន្លឺលើសលុបជាងព្រះជិនស្រីដទៃ គ្របសង្កត់ពន្លឺព្រះចន្ទន ិងព្រះអាទិត្យ រុងរឿងអស់មួយម៉ឺនលោកធាតុ ។ ព្រះសម្ពុទ្ធអង្គ នោះ ទ្រង់ប្រកាសសច្ចៈ ៤ ដ៏ប្រសើរ ពួកសត្វនោះៗ បានផឹក រសសច្ចៈហើយ កម្ចាត់ងងឹតធំ គឺមោហៈ ។ ព្រះសម្ពុទ្ធអង្គនោះ បានដល់នូវពោធិញ្ញាណ ជាគុណឥតថ្លឹងបាន កាលសម្តែងធម៌ ជាដំបូង ពួកសត្វមួយសែនកោដិ បានសម្រេចមគ្គផលលើកទី ១ ។ ព្រះសម្ពុទ្ធទ្រង់សម្តែងធម៌ ក្នុងសុរិន្ទទេវភព កាលនោះ ពួកសត្វមួយសែនកោដិ បានសម្រេចមគ្គផលលើកទី ២ ។ កាល ព្រះបាទសុនន្ទចក្រពត្តិ ទ្រង់ចូលទៅគាល់ព្រះសម្ពុទ្ធ កាលនោះ ព្រះសម្ពុទ្ធ ទ្រង់វាយស្គរ គឺព្រះធម៌ដ៏ប្រសើរខ្ពង់ខ្ពស់ ។ កាល នោះ ពួកជនដែលតាមហែព្រះបាទសុនន្ទៈ មានចំនួន ៩០ កោដិ ជនទាំងអស់នោះ បានជាឯហិភិក្ខុឥតសេសសល់ ( លើកទី ៣ ) ព្រះមង្គលសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានព្រះខីណាស្រព មួយសែន កោដិ សន្និបាតលើកទី ២ មានព្រះខីណាស្រព មួយសែនកោដិ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៩០ កោដិ ។ សមាគម ក្នុងកាលនោះ សុទ្ធតែព្រះខីណាស្រព ប្រាសចាកមន្ទិល សម័យ នោះ តថាគតជាព្រាហ្មណ៍ ឈ្មោះសុរុចិ ។ តថាគតអ្នករៀនមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ចូលទៅគាល់ព្រះសម្ពុទ្ធ អង្គនោះ ហើយបានដល់ព្រះសាស្តាជាទីពឹង ។