អដ្ឋកថាមង្គលពុទ្ធវង្សទី ៣
មង្គលពុទ្ធវង្សទី ៣ បានឮថា កាលព្រះកោណ្ឌញ្ញសាស្តារម្លត់ខន្ធបរិនិព្វានទៅហើយ ព្រះ សាសនារបស់ព្រះអង្គតាំងនៅមួយសែនឆ្នាំ ព្រោះព្រះសាវ័ករបស់ព្រះពុទ្ធ និងអនុពុទ្ធអន្តរធាន សាសនាព្រះអង្គក៏អន្តរធាន ។ បន្ទាប់អំពីសម័យរបស់ ព្រះកោណ្ឌញ្ញសម្ពុទ្ធកន្លងទៅមួយអសង្ខេយ្យ ក្នុងកប្បតែមួយនោះឯង មាន ព្រះពុទ្ធ ៤ អង្គ គឺព្រះមង្គលៈ ព្រះសុមនៈ ព្រះរេវតៈ ព្រះសោភិតៈ ។ ក្នុង ៤ អង្គនោះ ព្រះមង្គលសម្ពុទ្ធ ជាលោកនាយក ទ្រង់បំពេញបារមី ១៦ អសង្ខេយ្យ និង ១ សែនកប្ប កើតក្នុងស្ថានសួគ៌ជាន់តុសិត ទ្រង់តម្កល់ អាយុក្នុងស្ថានសួគ៌នោះ កាលបុព្វនិមិត្ត ៥ ប្រការ កើតឡើងហើយ ពុទ្ធកោលាហលក៏កើតឡើង កាលនោះ ទេវតាក្នុងម៉ឺនចក្កវាឡ ក៏ប្រជុំគ្នាក្នុង ចក្កវាឡនោះ នាំគ្នាអារាធនាថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះ គួរដល់ព្រះអង្គហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះ អមតៈ ដូច្នេះ ។ ទ្រង់ត្រូវទេវតាទាំងឡាយ អារាធនាយ៉ាងនេះហើយ ទ្រង់ពិចារណានូវ វិលោកនៈ ៥ ប្រការ ក៏ចុតិចាកស្ថានសួគ៌ជាន់តុសិត បដិសន្ធិក្នុងផ្ទៃរបស់ ព្រះនាងឧត្តរាទេវី ក្នុងរាជត្រកូលរបស់ព្រះបាទឧត្តរៈ ក្នុងឧត្តរនគរ ដែល ជានគរឧត្តមជាងនគរទាំងឡាយ ។ កាលនោះ បាដិហារ្យបានប្រាកដជាច្រើន បាដិហារ្យទាំងនោះ គប្បីជ្រាបតាមន័យដែលបានពោលហើយ ក្នុងវង្ស ព្រះទីបង្ករនោះឯង ។ តាំងអំពីព្រះមង្គលមហាសត្វ ជាមង្គលរបស់សត្វលោកទាំងពួង ទ្រង់ បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងឧត្តរាមហាទេវីអង្គនោះ រស្មីនៃសរីរៈក៏ផ្សាយទៅ អស់ទីប្រមាណ ៨០ ហត្ថ ទាំងពេលយប់ និងពេលថ្ងៃ ត្រចះត្រចង់ជាង ពន្