អត្ថរបស់ឧក្កាសព្ទ

ក្បាលទី 62 · ទំព័រ 392

ម៉ឺនលោកធាតុ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា កាលខាងក្រោយ អំពីព្រះសម្ពុទ្ធកោណ្ឌញ្ញៈមក ព្រះលោកនាយក ព្រះនាមមង្គលៈ ទ្រង់កម្ចាត់បង់ងងឹត ក្នុងលោក ព្រះអង្គទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌ ។ ពន្លឺរបស់ ព្រះអង្គឥតថ្លឹងបាន ជាពន្លឺលើសលុបជាង ព្រះជិនស្រីដទៃ គ្របសង្កត់ពន្លឺព្រះចន្ទនិង ព្រះអាទិត្យរុងរឿងអស់មួយម៉ឺន លោកធាតុ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា តមំ បានដល់ ងងឹតក្នុងលោក និងងងឹត ក្នុងហទយៈ ។ បទថា និហន្តាន បានដល់ គ្របសង្កត់ ។ ក្នុងបទថា ធម្មោក្កំ នេះ ឧក្កា សព្ទនេះ ប្រើក្នុងអត្ថជាច្រើន មានស្នប់របស់ជាងមាស ជាដើម ។ ពិតហើយ ស្នប់របស់ជាងមាសទាំងឡាយ គប្បីជ្រាបថា ឈ្មោះថា ឧក្កា ក្នុងអាគតដ្ឋានថា សណ្ឌាសេន ជាតរូបំ គហេត្វា ឧក្កាមុខេ បក្ខិបេយ្យ គប្បីយកដង្កាប់ចាប់មាសដាក់ទៅក្នុងមាត់នៃចង្ក្រានស្នប់ ដូច្នេះ ។ ភាជន៍ដាក់រងើកភ្លើង របស់ជាងមាសទាំងឡាយ គប្បីជ្រាបថា ឧក្កា ដូចក្នុងអាគតដ្ឋានថា ឧក្កំ ពន្ធេយ្យ ឧក្កំ ពន្ធិត្វា ឧក្កាមុខំ អាលិម្បេយ្យ គប្បីរៀបចំនូវចង្ក្រានស្នប់ លុះរៀបចំនូវចង្ក្រានស្នប់រួចហើយ គប្បីដុតនូវ មាត់នៃចង្ក្រានស្នប់ ដូច្នេះ ។ ចង្ក្រានរបស់ជាងមាស គប្បីជ្រាបថា ឧក្កា ដូចក្នុងអាគតដ្ឋានថា កម្មារានំ យថា ឧក្កា អន្តោ ឈាយតិ នោ ពហិ ចង្ក្រានរបស់ជាងមាស ឆេះតែខាងក្នុង មិនឆេះខាងក្រៅ ដូច្នេះ ។ ភាពរហ័សនៃព្យុះ គប្បីជ្រាបថា ឧក្កា ដូចក្នុងអាគតដ្ឋានថា ឯវំវិបកោ ឧក្កាបតោ ភវិស្សតិ ឧក្កាបាតនឹងបណ្តាលឲ្យមានទុក្ខ សុខ យ៉ាងនេះ ដូច្នេះ ។ គប់ភ្លើង ហៅថា ឧក្កា ក្នុងអាគតដ្ឋានថា ឧក្កាសុធា រិយមានាសុ កាន់គប់ភ្លើង ដូច្នេះ ។