សុមនពុទ្ធវំសោ
សុមនពុទ្ធវង្សទី ៤ កាលខាងក្រោយអំពីព្រះមង្គលសម្ពុទ្ធមក ព្រះលោកនាយក ព្រះនាមសុមនៈ រកបុគ្គលស្មើគ្មានដោយធម៌ទាំងពួង ព្រះអង្គ ឧត្តមជាងសព្វសត្វ ។ កាលនោះ ព្រះអង្គទ្រង់ទូងស្គរ គឺអមតៈ ប្រកបដោយស័ង្ខ គឺធម៌ ជាសាសនារបស់ព្រះជិនស្រី មានអង្គ ៩ ក្នុងមេខលបុរី ។ ព្រះសាស្តាអង្គនោះ ទ្រង់ឈ្នះកិលេស ហើយសម្រេចនូវសម្ពោធិញ្ញាណដ៏ប្រសើរ ទ្រង់សាងនគរជាបុរី គឺព្រះសទ្ធម្មដ៏ប្រសើរខ្ពង់ខ្ពស់ ។ ព្រះអង្គទ្រង់សាងផ្លូវធំ មិនមាន ចន្លោះ ជាផ្លូវមិនវៀច ជាផ្លូវត្រង់ មានទទឹងដ៏ធំទូលាយ គឺ សតិប្បដ្ឋានដ៏ប្រសើរខ្ពង់ខ្ពស់ ។ ព្រះអង្គទ្រង់លាតសាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ សមាបត្តិ ៨ ក្នុងផ្លូវនោះ ។ ពួកស ត្វណា មិនមានសេចក្តីប្រមាទ មិនរឹងរូស ប្រកបដោយ សេចក្តីខ្មាសបាប និងសេចក្តីព្យាយាម ពួកសត្វនោះៗ តែងកាន់ យកគុណដ៏ប្រសើរទាំងនេះ តាមសប្បាយ ។ ព្រះសាស្តា ទ្រង់ ស្រោចស្រង់មហាជន ដោយសេចក្តីព្យាយាមនោះ យ៉ាងនេះឯង បានញ៉ាំងសត្វមួយសែនកោដិ ឲ្យត្រាស់ដឹងលើកទី ១ ។ ព្រះសាស្តា មានព្យាយាមច្រើន ទ្រង់ឲ្យឱវាទពួកតិរ្ថិយ ក្នុងកាលណា កាលនោះ សត្វមួយសែនកោដិ ( បានសម្រេចគុណវិសេស ) ក្នុងធម្មទេសនាលើកទី ២ ។ ពួកទេវតា និងមនុស្ស មានសេចក្តី ព្រមព្រៀងគ្នា មានចិត្តស្រួលបួល សួរប្រស្នាក្នុងនិរោធផង សេចក្តីសង្ស័យផង សេចក្តីប្រាថ្នាក្នុងចិត្តផង ក្នុងកាលណា កាលនោះ ពួកសត្វ ៩០ ពាន់កោដិ បានសម្រេចមគ្គផលលើក ទី ៣ ក្នុងធម្មទេសនា ជាគ្រឿងបំភ្លឺនូវនិរោធ ។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែល សុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់ រម្ងាប់ ទាំងមានចិត្តនឹង