អដ្ឋកថាសុមនពុទ្ធវង្សទី ៤
សុមនពុទ្ធវង្សទី ៤ កាលព្រះមានព្រះភាគអង្គនោះ ទ្រង់រម្លត់ខន្ធបរិនិព្វាន ធ្វើនូវម៉ឺនលោកធាតុឲ្យងងឹតព្រមគ្នាយ៉ាងនេះហើយ បន្ទាប់អំពីសម័យរបស់ព្រះអង្គ កាល មនុស្សទាំងឡាយ មានអាយុ ៩ ម៉ឺនឆ្នាំ ហើយក៏ថយចុះដោយលំដាប់ រហូតដល់អាយុ ១០ ឆ្នាំ ហើយចម្រើនឡើងវិញ រហូតដល់មានអាយុដល់ មួយអសង្ខេយ្យឆ្នាំ ហើយថយចុះមកវិញ នៅសល់ ៩ ម៉ឺនឆ្នាំ ព្រះពោធិសត្វ ព្រះនាមសុមនៈ ទ្រង់បំពេញបារមីហើយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិ អំពីនោះ បដិសន្ធិក្នុងព្រះគភ៌របស់ព្រះនាងសិរិមាទេវី ក្នុងរាជត្រកូលរបស់ ព្រះបាទសុទត្តៈ ក្នុងមេខលនគរ ។ បាដិហារ្យទាំងឡាយ មានន័យដូចពោល ខាងដើមនោះឯង ។ ព្រះពោធិសត្វចម្រើនវ័យមកដោយលំដាប់ ដែលពួកស្ត្រីអ្នករបាំ ៦ លាន ៣ សែននាក់ ចាំបម្រើក្នុងប្រាសាទ ៣ គឺសិរិវឌ្ឍប្រាសាទ ១ សោមវឌ្ឍប្រាសាទ ១ ឥទ្ធិវឌ្ឍប្រាសាទ ១ ដូចទេវកុមារ ដែលពួក យុវទេពធីតាបម្រើ សោយលោកិយសុខដូចទិព្វសុខអស់ ៩ ពាន់ឆ្នាំ ទ្រង់ឲ្យ កំណើតព្រះរាជឱរស ដែលមិនមានបុគ្គលប្រៀប ព្រះនាមអនូបមៈជាមួយ ព្រះនាងវដំសិកាទេវ្បី២ ទ្រង់ឃើញនិមិត្ត ៤ ហើយ ចេញអភិន្រេស្កមណ៍ ដោយយាន គឺដំរី ទ្រង់បួសហើយ ជន ៣០ កោដិក៏បួសតាមព្រះពោធិសត្វ ។ ដែលទ្រង់បួស ។ ព្រះពោធិសត្វ កាលជន ៣០ កោដិនោះចោមរោមហើយ ទ្រង់បំពេញ ព្យាយាម ១០ ខែ ក្នុងថ្ងៃ ១៥ កើត ខែពិសាខ សោយមធុបាយាសដែល ទេវតាដាក់ឱជទិព្វ ដែលនាងអនុបមាធីតារបស់អនោមសេដ្ឋី ក្នុងអនោម និគមថ្វាយហើយ ទ្រង់សម្រាកក្នុងវេលាថ្ងៃ ក្នុងព្រៃសាលវ័ន ទ្រង់ទទួល ស្មៅ ៨ ក្តាប់ ដែលអនុបមាជីវកថ្វាយ ទ្រង់ចូលទៅកាន់ពោធិព្រឹក្សឈ្មោះ នាគ គឺដើមខ្ទឹង ទ្រង់ធ្វើប្រទក្សិណនាគពោធិ៍នោះ ទ្រង់យកស្មៅ ៨ ក្តាប់