អដ្ឋកថាសោភិតពុទ្ធវង្សទី ៦
សោភិតពុទ្ធវង្សទី ៦ ខាងក្រោយសម័យនៃព្រះរេវតសម្ពុទ្ធអង្គនោះ កាលព្រះសាសនារបស់ ព្រះអង្គអន្តរធានហើយ ព្រះពោធិសត្វព្រះនាមសោភិតៈ បានបំពេញបារមី ៤ អសង្ខេយ្យ និង ១ សែនកប្ប កើតក្នុងស្ថានសួគជាន់តុសិត ទ្រង់តាំង នៅដរាបដល់អាយុក្នុងទីនោះហើយ កាលពួកទេវតាអារាធនាហើយ ក៏ចុតិ ចាកស្ថានសួគ៌ជាន់តុសិត បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងសុធម្មាទេវី ក្នុងរាជត្រកូលរបស់ព្រះបាទសុធម្មៈ ក្នុងសុធម្មនគរ ។ ព្រះពោធិសត្វនោះ គ្រប់ កំណត់ទសមាស ក៏ប្រសូតចាកផ្ទៃរបស់ព្រះជននី ក្នុងសុធម្មរាជឧទ្យាន ដូច ព្រះចន្ទផុតចាកស្រទាប់ពពក ។ បាដិហារ្យក្នុងបដិសន្ធិ និងប្រសូតរបស់ព្រះ ពោធិសត្វ មានប្រការដូចពោលហើយខាងដើម ។ ព្រះពោធិសត្វនោះ គ្រងឃរាវាសវិស័យមួយម៉ឺនឆ្នាំ កាលព្រះរាជឱរសព្រះនាមសីហកុមារ បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងមខិលាទេវ្បី១ អគ្គមហេសីជាធំលើស្រីស្នំ ៧ ម៉ឺន ហើយទ្រង់ឃើញនិមិត្ត ៤ មានព្រះហបឫទ័យ សង្វេគ ទ្រង់ព្រះផ្នួសក្នុងប្រាសាទនោះឯង ទ្រង់ចម្រើនអនាបានស្សតិសមាធិ ក្នុងប្រាសាទនោះឯង ទ្រង់បានឈាន ៤ ទ្រង់បំពេញព្យាយាមក្នុងប្រាសាទ នោះអស់ ៧ ថ្ងៃ បន្ទាប់អំពីនោះ សោយមធុបាយាសមានរសឆ្ងាញ់ ដែល ព្រះនាងមខិលាមហាទេវីថ្វាយហើយ ទ្រង់កើតចិត្តគិតចេញអភិន្រេស្កមណ៍ថា ចូរប្រាសាទដែលប្រដាប់តាក់តែងហើយនេះ ទៅតាមអាកាស ចំពោះមុខ ។ មហាជនដែលកំពុងមើល ហើយចុះលើផែនដី ដោយមានពោធិព្រឹក្សនៅត្រង់ កណ្តាលប្រាសាទ កាលអាត្មាអញអង្គុយត្រង់គល់ពោធិព្រឹក្ស ស្ត្រីទាំងនេះ មិនចាំបាច់មានអ្នកប្រាប់ ចូរចុះអំពីប្រាសាទឯងចុះ ដំណាលនឹងចិត្តគិតដូច្នោះ ប្រាសាទក៏ហោះចេញអំពីព្រះរាជនិវេសន៍របស់ព្រះបាទសុធម្មរាជ ឡើងកាន់ អាកាស ដូ