បទុមពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 491

បទុមពុទ្ធវង្សទី ៨ ក្នុងកាលខាងក្រោយ អំពីព្រះសម្ពុទ្ធព្រះនាមអនោមទស្សី មក មានព្រះសម្ពុទ្ធព្រះនាមបទុមៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ឥត មានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម ។ សីលនៃព្រះអង្គ ឥតមានសីលនៃបុគ្គលដទៃស្មើ ទាំងសមាធិក៏រកទីបំផុតគ្មាន ព្រះញាណ ដ៏ប្រសើរនឹងរាប់ពុំបាន ទាំងវិមុត្តិក៏មិនមានឧបមា ។ កាល ដែលព្រះពុទ្ធព្រះនាមបទុមៈ ព្រះអង្គនោះ មានតេជះថ្លឹងមិនបាន ទ្រង់ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ មានការត្រាស់នូវធម៌បីលើក ដែលជាគ្រឿងបន្សាត់បង់នូវងងឹតដ៏ធំ ។ គឺព្រះពុទ្ធទ្រង់ញ៉ាំងសត្វ មួយរយកោដិឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងទី ១ ព្រះពុទ្ធជាអ្នក ប្រាជ ទ្រង់ញ៉ាំងសត្វ ៩០ កោដិឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹង ទី ២ ។ មួយទៀត ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់ទូន្មានព្រះ ឱរសរបស់ព្រះអង្គ ក្នុងកាលណា កាលនោះ ពួកសត្វ ៨០ កោដិត្រាស់ដឹងលើកទី ៣ ។ ព្រះពុទ្ធព្រះនាមបទុមៈ ជាមហេសីមា នសាវកសន្និបាត ៣ លើក គឺសន្និបាតលើក ១ មានភិក្ខុមួយ សែនកោដិ ។ កាលកឋិនចីវរកើតឡើងហើយ ក្នុងសម័យជាទី ក្រាលនូវកឋិន ភិក្ខុទាំងឡាយបានដេរនូវចីវរ ដើម្បីប្រគេនព្រះ ធម្មសេនាបតី ។ ក្នុងកាលនោះ ភិក្ខុទាំង ៣ សែនរូបនោះ សុទ្ធតែ ប្រាសចាកមន្ទិល មានអភិញ្ញា ៦ មានឫទ្ធិច្រើន ជាអ្នកមិនចាល ចាញ់ បានមកប្រជុំគ្នា នេះជាសន្និបាតលើកទី ២ ។ មួយវិញទៀត ព្រះពុទ្ធព្រះនាមបទុមៈអង្គនោះ ទ្រង់ប្រសើរជាងពួកនរៈ ស្តេចចូលទៅកាន់លំនៅក្នុងព្រៃធំ ក្នុងកាលនោះ មានភិក្ខុ ២ សែន រូបជួបជុំគ្នា នេះជាសន្និបាតលើកទី ៣ ។ សម័យនោះ តថាគត កើតជាសត្វសីហៈ គ្របសង្កត់លើពួកម្រឹគ បានឃើញព្រះជិនស្រី ព្រះអង្គកំពុងចម្រើននូវវិវេក ក្នុងព្រ