អដ្ឋកថាបទុមពុទ្ធវង្សទី ៨
បទុមពុទ្ធវង្សទី ៨ បន្ទាប់អំពីសម័យ ព្រះមានព្រះភាគអនោមទស្សី មនុស្សទាំងឡាយមាន អាយុមួយសែនឆ្នាំ ហើយថយចុះដោយលំដាប់ រហូតដល់មានអាយុ ១០ ឆ្នាំ រួចកើនឡើងវិញដោយលំដាប់ រហូតដល់មួយសែនឆ្នាំ ។ កាលនោះ ព្រះសាស្តាព្រះនាមបទុមៈ ទ្រង់កើតឡើងក្នុងលោក ។ ព្រះសាស្តាអង្គនោះ ទ្រង់ក៏បំពេញបារមី ហើយកើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីតុសិតនោះ ហើយ បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងអសមា ជាអ្នកមិនមានបុគ្គលស្មើដោយ រូបជាដើម ដែលជាអគ្គមហេសីក្នុងរាជត្រកូល របស់ព្រះបាទអសមរាជ ក្នុង នគរចម្បកៈ ។ គ្រប់កំណត់ទសមាសហើយ ទ្រង់ក៏ប្រសូតចាកផ្ទៃរបស់ព្រះ ជននី ក្នុងចម្បករាជឧទ្យាន ។ កាលព្រះរាជកុមារប្រសូត ភ្លៀងផ្កាឈូក បានធ្លាក់ចុះអំពីអាកាស ពេញជម្ពូទ្វីបរហូតដល់មហាសមុទ្រ ។ ដោយហេតុ នោះ ក្នុងថ្ងៃថ្វាយព្រះនាមព្រះរាជកុមារនោះ ពួកហោរា និងពួកព្រះញាតិ ក៏ថ្វាយព្រះនាមថា មហាបទុមកុមារ ។ ទ្រង់នៅជាឃរាវាសវិស័យមួយម៉ឺន ឆ្នាំ មានប្រាសាទ ៣ គឺនន្ទុត្តរប្រាសាទ ១ វសុត្តរប្រាសាទ ១ និង យសុត្តរប្រាសាទ ១ មាននារី ៣ ម៉ឺន ៣ ពាន់នាក់ ដែលមាននាង ឧត្តរាទេវីជាប្រធាន ។ គ្រានោះ កាលរម្មរាជកុមាររបស់ព្រះនាងឧត្តរាមហាទេវីប្រសូត ព្រះមហា សត្វ ទ្រង់ឃើញនិមិត្ត ៤ ទើបចេញអភិន្រេស្កមណ៍ដោយរថ ដែល ។ ទឹមដោយសេះ បុរសមួយកោដិបួសតាមព្រះមហាសត្វ ដែលទ្រង់បួសនោះ ។ ព្រះមហាសត្វដែលបុរសទាំងនោះចោមរោមហើយ ទ្រង់បំពេញព្យាយាម ៨ ខែ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទ្រង់សោយមធុបាយាស ដែលនាង ធញ្ញវតី ធីតារបស់សុធញ្ញសេដ្ឋី ក្រុងធញ្ញវតីថ្វាយហើយ ទ្រង់សម្រាកពេល ថ្ងៃក្នុងមហាសាលវ័ន ពេលល្ងាច ទ្រង់ទទួលស្មៅ ៨ ក្តាប់ ដែលតិត្ថកអាជីវកថ្វាយ ហើយ