នារទពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 508

នារទពុទ្ធវង្សទី ៩ ក្នុងកាលជាខាងក្រោយ នៃព្រះពុទ្ធព្រះនាមបទុមៈមក មានព្រះសម្ពុទ្ធព្រះនាមនារទៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ឥតមាន បុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម ។ ព្រះអង្គនោះ ជាព្រះរាជ បុត្រច្បង ជាព្រះរាជឱរសជាទីស្រឡាញ់ របស់ស្តេចចក្រពត្តិ ទ្រង់បានពាក់នូវកែវមណី និងគ្រឿងអាភរណៈ ហើយស្តេចចូលទៅ កាន់ឧទ្យាន ។ ក្នុងឧទ្យាននោះ មានឈើមួយដើម ឈ្មោះ មហាសោណព្រឹក្ស ជាឈើសមរម្យ ធំល្អស្ហាត ព្រះសម្ពុទ្ធ ស្តេចទៅដល់ នូវដើមឈើនោះហើយ ទ្រង់គង់ខាងក្រោមនៃឈើ នោះ ។ ព្រះញាណប្រសើររកទីបំផុតគ្មាន មានឧបមាដូចជាកែវ វជីរ បានកើតឡើង ( ដល់ព្រះអង្គ ) ក្នុងទីនោះ ព្រះអង្គពិចារណានូវសង្ខារទាំងឡាយ ដោយព្រះញាណនោះ ដូចជាបុគ្គល ដែលផ្កាប់ ឬផ្ងារឡើងនូវភាជនៈ ។ ក្នុងទីនោះ ព្រះអង្គទ្រង់ បន្សាត់បង់នូវកិលេសទាំងពួង មិនឲ្យសេសសល់ ហើយបាន សម្រេចនូវពោធិញ្ញាណទាំងអស់ផង នូវពុទ្ធញ្ញាណទាំង ១៤ ផង ។ លុះព្រះអង្គសម្រេចនូវពោធិញ្ញាណហើយ ទើបទ្រង់ សម្តែងនូវធម្មចក្ក សត្វមួយសែនកោដិ បានត្រាស់ដឹងជាដំបូង ។ ព្រះមហាមុនីទូន្មានស្តេចនាគ ឈ្មោះមហាទោណៈ ក្នុងកាល នោះ ទ្រង់ពន្យល់នូវពួកមនុស្ស ព្រមទាំងទេវតា ហើយទ្រង់ធ្វើ នូវបាដិហារ្យ ។ ក្នុងកាលនោះ ទេវតា និងមនុស្សទាំងឡាយ ៩០ ពាន់កោដិ បានឆ្លងផុតនូវសេចក្តីសង្ស័យទាំងអស់ ក្នុងការប្រកាស នូវព្រះធម៌នោះ នេះជាការត្រាស់ដឹងទី ២ ។ ព្រះមហាវីរៈ ទ្រង់ ទូន្មាននូវបុត្របង្កើតរបស់ព្រះអង្គ ក្នុងកាលណា ( កាលនោះ ) ពួកសត្វចំនួន ៨០ កោដិ បានត្រាស់ដឹងក្នុងលើកទី ៣ ។