អដ្ឋកថានារទពុទ្ធវង្សទី ៩

ក្បាលទី 62 · ទំព័រ 514

នារទពុទ្ធវង្សទី ៩ កាលព្រះបទុមសម្ពុទ្ធបរិនិព្វានហើយ សាសនាព្រះអង្គក៏អន្តរធានទៅ មនុស្សទាំងឡាយមានអាយុមួយសែនឆ្នាំ ខៃចុះដោយលំដាប់ រហូតដល់ អាយុ ១០ ឆ្នាំ ហើយឡើងមកវិញ រហូតអាយុដល់មួយអសង្ខេយ្យឆ្នាំ ហើយក៏ខៃចុះ រហូតសល់អាយុ ៩ ម៉ឺនឆ្នាំ ។ កាលនោះ ព្រះសាស្តា ជា កំពូលនៃនរៈ ព្រះនាមនារទៈ ទ្រទ្រង់នូវកម្លាំង ១០ មានវិជ្ជា ៣ ជាបុគ្គល ក្លៀវក្លាដោយវេសារជ្ជញ្ញាណ ៤ ជាអ្នកប្រទានវិមុត្តិសារៈ កើតឡើងក្នុង លោក ។ ទ្រង់បំពេញបារមីមក ៤ អសង្ខេយ្យ និង ១ សែនកប្ប ទ្រង់ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាង អនោមាទេវី ជ្រាស្តីមានរូបល្អ មិនមានបុគ្គលប្រៀប ជាអគ្គមហេសី ក្នុងរាជត្រកូលព្រះបាទសុទេវៈ ដែលព្រះបាទវាសុទេពដណ្តើមមកបានដោយ កម្លាំងរបស់ព្រះអង្គ ក្នុងនគរធញ្ញវតី ។ លុះគ្រប់ទសមាស ទ្រង់ក៏ប្រសូត ចាកផ្ទៃព្រះជននី ត្រង់ធនញ្ជយរាជឧទ្យាន ។ ក្នុងថ្ងៃថ្វាយព្រះនាម កាល កំពុងធ្វើពិធីឆ្លងគ្រឿងអាភរណៈទាំងឡាយ ដែលសមគួរដល់ការប្រើប្រាស់ សម្រាប់មនុស្សទាំងឡាយក្នុងជម្ពូទ្វីប ក៏ធ្លាក់ចុះអំពីដើមកប្បព្រឹក្សជាដើម តាមអាកាស ដោយហេតុនោះ ទើបមនុស្សទាំងឡាយ ថ្វាយគ្រឿងអាភរណៈ ទាំងឡាយ ដែលសមគួរសម្រាប់នរជនទាំងឡាយដល់ព្រះអង្គ ព្រោះហេតុ នោះ ទើបពួកហោរា និងព្រះញាតិវង្សានុវង្ស ថ្វាយព្រះនាមថា នារទៈ ។ ព្រះពោធិសត្វនៅជាឃរាវាស ៩ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ខ្នង សមគួរដល់រដូវទាំង ៣ គឺវិជិតប្រាសាទ ១ វជិតាវីប្រាសាទ ១ វិជិតាភិរាមប្រាសាទ ១ ព្រះមាតាបិតា ទ្រង់ធ្វើខត្តិយកញ្ញាដែលជាអ្នកមានបុណ្យ ក្រៃលែង ឈ្មោះវិជិតសេនា ជាអ្នកដល់ព្រមដោយត្រកូល សីលាចារវត្ត និង