អដ្ឋកថាបទុមុត្តរពុទ្ធវង្សទី ១០
បទុមុត្តរពុទ្ធវង្សទី ១០ សាសនារបស់ព្រះនារទសម្ពុទ្ធប្រព្រឹត្តទៅបាន ៩ ម៉ឺនឆ្នាំ ក៏អន្តរធាន ទៅ កប្បក៏វិនាសទៅ ។ បន្ទាប់អំពីនោះ ព្រះពុទ្ធទាំងឡាយ ក៏មិនកើតឡើង ក្នុងលោក អស់មួយអសង្ខេយ្យនៃកប្បទាំងឡាយ ។ កប្បទាំងឡាយទទេ ចាកព្រះពុទ្ធ ប្រាសចាកពន្លឺនៃព្រះពុទ្ធ ។ បន្ទាប់អំពីនោះ កាលកប្ប និង អសង្ខេយ្យទាំងឡាយកន្លងទៅ ក្នុងកប្បមួយ គឺក្នុងកប្បទីមួយសែនរាប់អំពី កប្បនេះ មានព្រះពុទ្ធមួយអង្គ ទ្រង់ឈ្នះមារ ទ្រង់ដាក់ភារៈ មានព្រះមេរុជាសារ ៈ មិនមានសង្សារវដ្ត មានសត្វជាសារៈ ជាកំពូលនៃលោកទាំងពួង ព្រះនាម បទុមុត្តរៈ កើតឡើងក្នុងលោក ។ ព្រះពុទ្ធអង្គនោះ ទ្រង់បំពេញបារមី ទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីស្ថានតុសិតនោះហើយ បដិសន្ធិក្នុងព្រះឧទររបស់ព្រះនាងសុជាតាទេវី កើតក្នុងត្រកូលមានកេរ្តឈ្មោះ ជាអគ្គមហេសីរបស់ព្រះបាទអានន្ទ ដែលជាអ្នកធ្វើនូវការត្រេកអរដល់ជន ទាំងពួង ក្នុងហង្សវតីនគរ ។ ព្រះនាងសុជាតាទេវីនោះ ដែលពួកទេវតា រក្សាហើយ គ្រប់កំណត់ទសមាស ក៏ប្រសូតបទុមុត្តរកុមារ ក្នុងព្រះរាជឧទ្យានហង្សវតី ។ ក្នុងសម័យបដិសន្ធិ និងសម័យប្រសូត បាដិហារ្យមាន ហើយដូចពោលខាងដើម ។ បានឮមកថា ក្នុងសម័យព្រះរាជកុមារអង្គនោះទ្រង់ប្រសូត ភ្លៀងផ្កា ឈូកក៏ធ្លាក់ចុះមក ដោយហេតុនោះ ក្នុងថ្ងៃថ្វាយព្រះនាមព្រះរាជកុមារ ពួកញាតិ ទាំងឡាយក៏ថ្វាយព្រះនាមថា បទុមុត្តរកុមារ ។ ព្រះរាជកុមារអង្គនោះ