សុមេធពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 552

សុមេធពុទ្ធវង្សទី ១១ ក្នុងកាលជាខាងក្រោយ អំពីព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ មក មានព្រះពុទ្ធព្រះនាមសុមេធៈ ព្រះអង្គជានាយក គេគ្រប សង្កត់បានដោយក្រ ទ្រង់មានព្រះតេជះដ៏ខ្ពង់ខ្ពស់ ជាព្រះជិនស្រី ដ៏ប្រសើរ ឧត្តមជាងលោកទាំងមូល ។ ព្រះអង្គមានព្រះនេត្រថ្លា ស្អាត មានព្រះភក្ត្រល្អល្អះ មានព្រះសរីរៈធំ មានព្រះសរីរៈត្រង់ ល្អ មានព្រះតេជះ ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ ញ៉ាំងសត្វទាំងឡាយច្រើន ឲ្យរួចចាកចំណង ។ កាលណា ព្រះពុទ្ធ ទ្រង់បានដល់នូវពោធិញ្ញាណដ៏ឧត្តមសព្វគ្រប់ហើយ ទ្រង់ញ៉ាំង ធម្មចក្កឲ្យប្រព្រឹត្តទៅក្នុងនគរ ឈ្មោះសុទស្សនៈ ។ ក្នុងការ សម្តែងធម៌ទេសនានៃព្រះពុទ្ធ ព្រះនាមសុមេធៈអង្គនោះ មានការត្រាស់ ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែន កោដិ ។ តមកទៀត ក្នុងការត្រាស់ដឹងទី ២ មានពួកសត្វប្រមាណ ៩០ ពាន់កោដិ ក្នុងគ្រាដែលព្រះជិនស្រី ទ្រង់ទូន្មានយក្ខ ឈ្មោះ កុម្ភកណ្ណៈ ។ តមកទៀត ការត្រាស់ដឹងទី ៣ មានពួកសត្វ ៨០ ពាន់កោដិ ក្នុងគ្រាដែលព្រះសម្ពុទ្ធ មានយសរាប់មិនបាន ទ្រង់ ប្រកាសនូវសច្ចៈ ៤ ប្រការ ។ ព្រះសុមេធមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាក មន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺក្នុងកាលដែលព្រះ ជិនស្រី ស្តេចចូលទៅក្នុងនគរសុទស្សនៈ មានភិក្ខុជាព្រះខីណាស្រព ១០០ កោដិ បានមកប្រជុំ ( នេះសន្និបាតលើកទី ១ ) ។ តមកទៀត សន្និបាតលើកទី ២ មានភិក្ខុប្រមាណ ៩០ កោដិ ( មកប្រជុំ ) ក្នុងពេលក្រាលកឋិនលើភ្នំទេវកូដ ។ តមកទៀត សន្និបាតលើកទី ៣ មានភិក្ខុប្រមាណ ៨០ កោដិ មកប្រជុំ ក្នុង កាលព្រះទសពលស្តេចទៅកាន់ចារិក ។