អដ្ឋកថាសុមេធពុទ្ធវង្សទី ១១

ក្បាលទី 62 · ទំព័រ 558

សុមេធពុទ្ធវង្សទី ១១ កាលព្រះបទុមុត្តរសម្មាសម្ពុទ្ធ រម្លត់ខន្ធបរិនិព្វានហើយ សាសនារបស់ ព្រះអង្គក៏អន្តរធានទៅ ព្រះពុទ្ធទាំងឡាយមិនកើតអស់កាល ៧ ម៉ឺនកប្ប ។ ក្នុងកប្បមួយ គឺក្នុងកប្បទី ៣ ម៉ឺន រាប់អំពីកប្បនេះ មានព្រះសម្មាសម្ពុទ្ធ ២ ព្រះអង្គកើតឡើង គឺព្រះសុមេធៈ និងព្រះសុជាតៈ ក្នុង ២ ព្រះអង្គនោះ ព្រះ ពោធិសត្វព្រះនាមសុមេធៈ សម្រេចសុមេធាបញ្ញាហើយ បំពេញបារមីទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងផ្ទៃនៃ ព្រះនាងសុទត្តាទេវី អគ្គមហេសីរបស់ព្រះបាទសុទត្តៈ ក្នុងនគរសុទស្សនៈ គ្រប់កំណត់ទសមាស ក៏ប្រសូតចាកផ្ទៃរបស់ព្រះជននី ក្នុងសុទស្សនរាជឧទ្យាន ហាក់ដូចព្រះទិន្នករដ៏ស្រទន់ រំលេកោខ្លួនចេញអំពីស្រទាប់ពពក ដូច្នោះ ។ ទ្រង់នៅជាឃរាវាសអស់ ៩ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ឈ្មោះ សុចន្ទនៈ ១ កញ្ចនៈ ១ សិរិវឌ្ឍនៈ ១ មានពួកនារីប្រាកដ ៤ ម៉ឺន ៨ ពាន់នាក់ មានព្រះនាងសុមនាមហាទេវីជាប្រធាន ។ សុមេធកុមារនោះ កាលឱរសរបស់ព្រះនាងសុមនាទេវី ព្រះនាមថា បុនព្វសុមិត្តៈ ប្រសូត ទ្រង់ឃើញនិមិត្ត ៤ ទ្រង់ចេញមហាភិន្រេស្កមណ៍ ដោយយាន គឺសេះ ហើយទ្រង់បួស ។ មនុស្ស ១០០ កោដិ ក៏បួសតាម កាលមនុស្សទាំងនោះចោមរោមហើយ ទ្រង់ធ្វើសេចក្តីព្យាយាមអស់ ៨ ខែ ។ ក្នុងថ្ងៃវិសាខបុណ្ណមី ទ្រង់សោយមធុបាយាស ដែលធីតានកុលសេដ្ឋី ក្នុង នកុលនិគមថ្វាយហើយ ទ្រង់សម្រាកពេលថ្ងៃក្នុងសាលវ័ន ទ្រង់ទទួលស្មៅ ៨ ក្តាប់ ដែលគិរិវឌ្ឍអាជីវកថ្វាយហើយ ទ្រង់លាតសន័្ថតស្មៅទំហំ ២០ ហត្ថ ត្រង់គល់ពោធិព្រឹក្ស ឈ្មោះនីបៈ ( ដើមក្ទម្ព ) ទ្រង់កម្ចាត់មារ ព្រមទាំង សេនា ទ្រង់សម្រេចអភិសម្ពោធិញ្ញាណ ទ្រង់បន្លឺឧទានថា កាល