សុជាតពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 569

សុជាតពុទ្ធវង្សទី ១២ ក្នុងមណ្ឌកប្បនោះឯង មានព្រះសម្មាសម្ពុទ្ធ ជានាយក ព្រះនាមសុជាតៈ ទ្រង់មានព្រះហនុកា ដូចជាចង្កានៃរាជសីហ៍ ទ្រង់មានព្រះសុរង ដូចជាកនៃគោឧសភៈ ទ្រង់មានព្រះគុណ ប្រមាណមិនបាន គេគ្របសង្កត់មិនបាន ។ ព្រះសម្ពុទ្ធដ៏បរិសុទ្ធ ប្រាសចាកមន្ទិលដូចជាព្រះចន្ទ មានតេជះដូចជាព្រះអាទិត្យ ភ្លឺរុងរឿង ដោយព្រះសិរីសព្វៗ កាល យ៉ាងនេះ ។ ព្រះសម្ពុទ្ធ ទ្រង់ ដល់នូវពោធិញ្ញាណដ៏ប្រសើរ សព្វគ្រប់ហើយ ទ្រង់ញ៉ាំងធម្មចក្កៈ ឲ្យប្រព្រឹត្តទៅក្នុងព្រះនគរ ឈ្មោះសុមង្គលៈ ។ កាលព្រះលោកនាយក ព្រះនាមសុជាតៈ ទ្រង់សម្តែងនូវធម៌ដ៏ប្រសើរ សត្វទាំងឡាយ ចំនួន ៨០ កោដិ បានសម្រេចមគ្គផល ក្នុងព្រះធម្មទេសនាជាដំបូង ។ កាលណា ព្រះសម្ពុទ្ធព្រះនាមសុជាតៈ ទ្រង់ មានយសរាប់មិនបាន ស្តេចចូលទៅកាន់ព្រះវស្សាក្នុងទេវលោក កាលនោះ ការត្រាស់ដឹងនូវធម៌លើកទី ២ មានពួកសត្វ ៣៧ សែន ។ កាលណា ព្រះពុទ្ធព្រះនាមសុជាតៈ រកបុគ្គលស្មើគ្មាន ស្តេចចូលទៅកាន់សម្នាក់ព្រះរាជបិតា កាលនោះ ការត្រាស់ដឹង នូវធម៌ទី ៣ មានពួកសត្វ ៦០ សែន ។ ព្រះសុជាតមហេសីមា នសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ជាតាទិបុគ្គល ជាអ្នកដល់ នូវអភិញ្ញា និងពល ជាអ្នកមិនដល់ ( នូវការកើត ) ក្នុងភពតូច និងភពធំ គឺព្រះអរហន្តទាំងនោះ ប្រមាណ ៦០ សែន បានមក ប្រជុំ ជាសន្និបាតលើកដំបូង ។ តមកទៀត ការប្រជុំក្នុងកាល ដែលព្រះជិនស្រី ទ្រង់ចុះចាកទេវលោក នេះជាសន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន ។ អគ្គសាវ័កណា របស់ ព្រះពុទ្ធព្រះនាមសុជាតៈនោះ បានចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរ ជាងនរៈ អគ្គសាវ័កនោះ បានចូលទ