អដ្ឋកថាសុជាតពុទ្ធវង្សទី ១២

ក្បាលទី 62 · ទំព័រ 576

សុជាតពុទ្ធវង្សទី ១២ ខាងក្រោយសម័យរបស់សុមេធសម្ពុទ្ធ ក្នុងមណ្ឌកប្បនោះឯង កាល សត្វទាំងឡាយមានអាយុរាប់មិនបានដោយលំដាប់ និងថយចុះមកតាមលំដាប់ រហូតមានអាយុ ៩ ម៉ឺនឆ្នាំ ព្រះសាស្តាព្រះនាមសុជាតៈ ទ្រង់មានព្រះរូបកាយក ើតល្អ មានព្រះជាតិបរិសុទ្ធ កើតឡើងក្នុងលោក ។ ព្រះពោធិសត្វអង្គនេះ ទ្រង់ក៏បានបំពេញបារមី ហើយកើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះ ហើយ បដិសន្ធិក្នុងព្រះឧទររបស់ព្រះនាងបភាវតី អគ្គមហេសីក្នុងរាជត្រកូល នៃព្រះបាទឧគ្គតៈ ក្រុងសុមង្គលៈ គ្រប់កំណត់ទសមាស ក៏ប្រសូតចាក ព្រះឧទររបស់ព្រះជននី ក្នុងថ្ងៃថ្វាយព្រះនាម ព្រះជនក ព្រះជននី កាលថ្វាយ ព្រះនាម ក៏ថ្វាយរបស់ព្រះអង្គ ក៏បានថ្វាយព្រះនាមថា សុជាតៈ ព្រោះកើត មកហើយ ញ៉ាំងសុខឲ្យកើតដល់សត្វទាំងឡាយពេញជម្ពូទ្វីប ។ ទ្រង់នៅជា ឃរាវាសវិស័យ អស់ ៩ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ឈ្មោះសិរី ១ ឧបសិរី ១ សិរិនន្ទ ១ មាននារី ២ ម៉ឺន ៣ ពាន់ជាស្នំ មានព្រះនាង សិរិនន្ទាទេវីជាប្រធាន ។ កាលព្រះរាជឱរសព្រះនាមឧបសេនៈ របស់ព្រះនាងសិរិនន្ទាទេវីប្រសូត ហើយ ទ្រង់ក៏ឃើញនិមិត្ត ៤ ទ្រង់ឡើងផែលសេះឈ្មោះហង្សវហៈ ចេញ មហាភិន្រេស្កមណ៍ ទ្រង់ព្រះផ្នួសជាមួយមនុស្ស ១ កោដិកន្លះ ។ លំដាប់ នោះ មហាបុរសនោះ កាលមនុស្សចោមរោមហើយ ទ្រង់បំពេញព្យាយាម អស់ ៩ ខែ ក្នុងថ្ងៃវិសាខបុណ្ណមី ទ្រង់សោយមធុបាយាស មានរសឆ្ងាញ់ ដែលសេដ្ឋីធីតារបស់សិរិនន្ទនសេដ្ឋី ក្នុងសិរិនន្ទននគរប្រគេន ហើយទ្រង់ សម្រាកពេលថ្ងៃ ក្នុងព្រៃសាលវ័ន លុះដល់វេលាល្ងាច ទ្រង់បានទទួលស្មៅ ៨ ក្តាប់ អំពីសុនន្ទអាជីវក ទ្រង់ចូលកាន់មណ្ឌលពោធិព្រឹក្សឈ្មោះវេឡុ គឺ ដើមឫស្សី ទ្រង់ក្រាលសន្ថ័តស្មៅទំហំ