បិយទស្សីពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 587

បិយទស្សិពុទ្ធវង្សទី ១៣ ក្នុងកាលជាខាងក្រោយនៃព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ មក មានព្រះពុទ្ធទ្រង់ព្រះនាមបិយទស្សី ជាសយម្ភូ ជាលោកនាយក ទ្រង់មានយសច្រើន គេគ្របសង្កត់បានដោយក្រ ព្រះអង្គ ស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានយសប្រមាណមិនបាន ទ្រង់រុងរឿង ដូចជាព្រះអាទិត្យ ទ្រង់កម្ចាត់បង់នូវងងឹតទាំងពួង ទ្រង់ញ៉ាំងធម្មចក្កទាំងពួង ឲ្យ ប្រព្រឹត្តទៅ ។ ព្រះពុទ្ធនោះមានតេជះថ្លឹងមិនបាន មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែនកោដិ ។ ទេវរាជព្រះនាមសុទស្សនៈ គាប់ព្រះហបឫទ័យនឹងមិច្ឆាទិដ្ឋិ ព្រះសាស្តា កាលទ្រង់បន្ទោបង់នូវទិដ្ឋិ នៃសុទស្សនទេវរាជនោះ ទ្រង់បានសម្តែងធម៌ ។ ក្នុងកាលនោះ ការប្រជុំជនច្រើនថ្លឹងមិន បាន ជាការប្រជុំធំ ឈ្មោះថា ត្រាស់ដឹងទី ២ មានពួកសត្វ ៩ ពាន់កោដិ ។ ក្នុងកាលណា ព្រះពុទ្ធព្រះអង្គជាសារថី ទូន្មាននូវ នរៈ ទ្រង់ទូន្មានដំរីឈ្មោះទោណមុខៈ ក្នុងកាលនោះ ឈ្មោះថា ត្រាស់ដឹងទី ៣ មានពួកសត្វ ៨០ កោដិ ។ ព្រះបិយទស្សី អង្គនោះ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានពួកព្រះអរហន្ត មួយសែនកោដិ ។ តពីនោះមក ព្រះខីណាស្រពទាំងឡាយ ជាអ្នកប្រាជ ចំនួន ៩០ កោដិ បានមកប្រជុំ ព្រមក្នុងទីជាមួយគ្នា នេះជាសន្និបាតលើកទី ២ ក្នុងសន្និបាត លើកទី ៣ មានព្រះខីណាស្រព ៨០ កោដិ ។ សម័យនោះ តថាគតកើតជាមាណព ឈ្មោះកស្សបៈ ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃត្រៃវេទ ។ តថាគតបានស្តាប់ធម៌ របស់ព្រះពុទ្ធ ព្រះនាមបិយទស្សីនោះ ហើយបានញ៉ាំងសេចក្តី ជ្រះថ្លា ឲ្យកើតឡើង តថាគតបានសាងនូវសង្ឃារាម ដោយទ្រព្យ ប្រមាណមួយសែនកោដិ ។