អត្ថទស្សីពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 607

អត្ថទស្សិពុទ្ធវង្សទី ១៤ ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធព្រះនាមអត្ថទស្សីមា នយសធំ ទ្រង់កម្ចាត់បង់ងងឹតធំ សម្រេចសម្ពោធិញ្ញាណ ដ៏ ឧត្តម ។ ព្រះសម្ពុទ្ធត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ហើយញ៉ាំងមនុស្ស និងទេវតា ទាំងមួយម៉ឺន លោកធាតុ ឲ្យឆ្អែតដោយទឹកអម្រឹត ។ ព្រះលោកនាទអង្គនោះ ទ្រង់មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងលើកទី ១ មាន ពួកសត្វចំនួនមួយសែនកោដិ ។ ក្នុងការត្រាស់ដឹងលើកទី ២ មាន ពួកសត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធទ្រង់ព្រះនាម អត្ថទស្សី ទ្រង់ត្រាច់ទៅកាន់ទេវចរិក ។ តមក ការត្រាស់ដឹងលើក ទី ៣ មានពួកសត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធ ជាម្ចាស់ ទ្រង់សម្តែងព្រះធម៌ក្នុងសម្នាក់ព្រះបិតា ។ ព្រះមហេសី អង្គនោះ មានសាវកសន្និបាត ( ការជួបជុំសាវ័ក ) ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះហបឫទ័យ ស្ងប់ ប្រកបដោយតាទិគុណ គឺសន្និបាតលើកទី ១ មានពួកព្រះខីណា ស្រពចំនួន ៩៨ ពាន់អង្គ សន្និបាតលើកទី ២ មានពួក ព្រះខីណាស្រពចំនួន ៨៨ ពាន់អង្គ ។ សន្និបាតលើកទី ៣ មាន ពួកព្រះខីណាស្រពចំនួន ៧៨ ពាន់អង្គ សុទ្ធតែមានព្រះហបឫទ័យ ផុតស្រឡះ ឥតប្រកាន់ ប្រាសចាកមន្ទិល ជាអ្នកស្វែងរកគុណ ដ៏ធំ ។ ក្នុងសម័យនោះ តថាគតកើតជាជដិល ឈ្មោះសុសិមៈ មានតាបៈដ៏ខ្ពង់ខ្ពស់ ដែលគេសន្មតថា ជាបុគ្គលប្រសើរលើ ផែនដី ។ តថាគតបាននាំយកផ្កាមន្ទារវបុស្ប ផ្កាឈូក និងផ្កា បារិច្ឆត្តកព្រឹក្សជាទិព្វ អំពីទេវលោក មកបូជាចំពោះព្រះសម្ពុទ្ធ ។ ឯព្រះពុទ្ធជាមហាមុនី ព្រះនាមអត្ថទស្សីអង្គនោះ ទ្រង់បានព្យាករ តថាគតថា តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប