ធម្មទស្សីពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 621

ធម្មទស្សិពុទ្ធវង្សទី ១៥ ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធព្រះនាមធម្មទស្សីមា នយសធំ ទ្រង់កម្ចាត់បង់ងងឹតអន្ធការ ហើយញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យរុងរឿង ។ ការត្រាស់ដឹងលើកទី ១ មានពួកសត្វមួយសែនកោដិ ក្នុងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្ត ទៅ នៃព្រះធម្មទស្សីនោះ ទ្រង់មានតេជះថ្លឹងពុំបាន ។ ការត្រាស់ដឹង លើកទី ២ មានសត្វចំនួន ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធ ព្រះនាមធម្មទស្សី ទ្រង់ទូន្មានឥសីឈ្មោះសញ្ជយៈ ។ ការត្រាស់ដឹង លើកទី ៣ មានសត្វចំនួន ៨០ កោដិ ក្នុងកាលដែលសក្កទេវរាជ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះធម្មទស្សី ទ្រង់ជា នាយក ។ ព្រះធម្មទស្សីនោះ ជាទេវតាក្រៃលែងជាងទេវតា មាន សាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព មានមន្ទិល ទៅប្រាសហើយ មានព្រះហប្ញទ័យស្ងប់ ប្រកបដោយតាទិគុណ ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយពាន់កោដិ ក្នុងវេលា ដែលព្រះពុទ្ធព្រះនាមធម្មទស្សី ទ្រង់ចូលកាន់វស្សា ក្នុងអារាម ឈ្មោះសរណៈ ។ សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ១០០ កោដិ ក្នុងវេលាដែលព្រះពុទ្ធជាម្ចាស់ ស្តេចចុះចាកទេវលោក មកកាន់មនុស្សលោក ។ មួយទៀត សន្និបាតលើកទី ៣ មានព្រះខីណាស្រព ចំនួន ៨០ កោដិ ក្នុងវេលាដែលព្រះពុទ្ធ ទ្រង់ប្រកាសនូវធុតង្គគុណទាំងឡាយ ។ ក្នុងសម័យនោះ តថាគត កើតជាព្រះឥន្ទ ឈ្មោះបុរិន្ទទៈ បានបូជាព្រះពុទ្ធជាម្ចាស់ ដោយ គ្រឿងក្រអូប ផ្កាកម្រង និងតូរ្យតន្រ្តីទិព្វ ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ចំកណ្តាលពួកទេវតា ហើយព្យាករតថាគតថា ក្នុងកប្បទី ១៨០០ ទេវរាជនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធ ។