អដ្ឋកថាធម្មទស្សិពុទ្ធវង្សទី ១៥
ធម្មទស្សីពុទ្ធវង្សទី ១៥ កាលព្រះអត្ថទស្សីសម្មាសម្ពុទ្ធបរិនិព្វានហើយ អន្តរកប្បកន្លងទៅហើយ កាលសត្វទាំងឡាយមានអាយុរាប់មិនបាន ហើយថយចុះមកតាមលំដាប់ រហូតដល់មានអាយុមួយសែនឆ្នាំ ព្រះសាស្តាព្រះនាមធម្មទស្សី ទ្រង់ធ្វើ លោកឲ្យភ្លឺ ទ្រង់កម្ចាត់មន្ទិល មានលោភៈជាដើម ជាលោកនាយកឯក ទ្រង់ កើតឡើងក្នុងលោក ព្រះមានព្រះភាគអង្គនោះ ទ្រង់បំពេញបារមីទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងព្រះឧទររបស់ ព្រះនាងសុនន្ទាទេវី អគ្គមហេសីរបស់ព្រះបាទសរណៈ ជាទីពឹងនៃលោកទាំងពួង ក្នុងសរណនគរ គ្រប់កំណត់ទសមាស ទ្រង់ក៏ប្រសូតចាកព្រះឧទរព្រះ ជននី ក្នុងសរណរាជឧទ្យាន ដូចព្រះចន្ទពេញវង់គោចរចេញពីស្រទាប់ពពក ក្នុងរដូវវស្សា ។ កាលព្រះមហាបុរស ប្រសូតចាកព្រះឧទរព្រះជននីបុណ្ណោះ វោហារដែលមិនប្រពៃតាមធម៌ក្នុងស្រាស្ត និងគម្ពីរដែលពោលអំពីអធិករណ៍ ក៏វិនាសទៅឯង តាំងនៅតែការពោលដែលប្រពៃតាមធម៌បុណ្ណោះ ដោយ ហេតុនោះ ក្នុងថ្ងៃថ្វាយព្រះនាមរបស់ព្រះអង្គ ទើបព្រះជនកព្រះជននីថ្វាយ ព្រះនាមថា ធម្មទស្សី ទ្រង់នៅជាឃរាវាសវិស័យ អស់ ៨ ពាន់ឆ្នាំ ទ្រង់ មានប្រាសាទ ៣ ឈ្មោះអរជៈ ១ វិរជៈ ១ សុទស្សនៈ ១ មាននារី ២ សែន ២ ម៉ឺនជាស្នំ មានព្រះនាងវិចិកោឡិទេវីជាប្រធាន ។ កាលរាជឱរសរបស់ព្រះនាងវិចិកោឡិទេវី ឈ្មោះ បុញ្ញវឌ្ឍនៈប្រសូត ព្រះមហាបុរសទ្រង់ឃើញនិមិត្ត ៤ ទ្រង់ជាសុខុមលជាតិក្រៃលែងដូចទេវកុមារ