តិស្សពុទ្ធវំសោ
តិស្សពុទ្ធវង្សទី ១៧ ក្រោយពីព្រះពុទ្ធព្រះនាមសិទ្ធត្ថៈមក មានព្រះពុទ្ធព្រះនាម តិស្សៈ ជានាយកដ៏ប្រសើរក្នុងលោក ទ្រង់មិនមានបុគ្គល ស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន មានសីលរកទីបំផុតគ្មាន មានយស រាប់ពុំបាន ទ្រង់មានសេចក្តីអាណិតអាសូរ មានព្យាយាមធំ មានចក្ខុ ទ្រង់កើតឡើងក្នុងលោក កម្ចាត់បង់ងងឹតអន្ធការ ញ៉ាំង លោកនេះ ព្រមទាំងទេវលោកឲ្យភ្លឺស្វាងហើយ ។ ព្រះពុទ្ធអង្គ នោះ ទ្រង់មានឫទ្ធិថ្លឹងពុំបាន មានសីលសមាធិថ្លឹងពុំបាន ព្រះអង្គ សម្រេចនូវបារមីក្នុងធម៌ទាំងពួង ហើយទ្រង់ញ៉ាំងចក្រ គឺធម៌ ឲ្យ ប្រព្រឹត្តទៅ ។ ព្រះពុទ្ធនោះ ទ្រង់បញ្ចេញព្រះសូរសៀង ដ៏ជ្រះ ស្អាតល្អក្នុងលោកធាតុមួយម៉ឺន ពួកសត្វទាំងមួយរយកោដិ សឹង បានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១ ។ ការត្រាស់ដឹង លើកទី ២ មានពួកសត្វ ៩០ កោដិ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធនោះ ទ្រង់ដោះ មនុស្ស និងទេវតាដែលមកដល់ ឲ្យរួចចាកចំណង គឺមារ ។ ព្រះ តិស្សមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធសឹងតែ ជាពួកព្រះខីណាស្រព មិនមានមន្ទិល គឺកិលេស មានចិត្តស្ងប់ រម្ងាប់ ប្រកបដោយតាទិគុណ ។ សន្និបាតលើកទី ១ មានព្រះខីណា ស្រពមួយសែនអង្គ សន្និបាតលើកទី ២ មានព្រះខីណា- ស្រព ៩០ សែនអង្គ ។ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ សុទ្ធតែជាអ្នកអស់អាសវៈ ឥតមានមន្ទិល គឺ កិលេស រីកហើយដោយវិមុត្តិ ។ គ្រានោះ តថាគតជាក្សត្រ នាមសុជាតៈ លះចោលភោគៈដ៏ច្រើន ហើយទៅបួសជាឥសី ។ កាលដែលតថាគតបួសស្រេចហើយ ព្រះលោកនាយក ទ្រង់កើតឡើង តថាគតកើតមានបីតិ ព្រោះបានស្តាប់សំឡេងថាព្រះពុទ្ធ ។