អដ្ឋកថាតិស្សពុទ្ធវង្សទី ១៧
តិស្សពុទ្ធវង្សទី ១៧ ក្រោយអំពីសម័យព្រះមានព្រះភាគសិទ្ធត្ថៈអង្គនោះ មិនមានព្រះសម្ពុទ្ធ ត្រាស់ដឹងអស់មួយកប្ប ក្នុងកប្បទី ៩២ រាប់អំពីកប្បនេះ មានព្រះពុទ្ធ ២ ព្រះអង្គកើតក្នុងកប្បមួយ គឺព្រះតិស្សៈ និងព្រះផុស្សៈ ។ បណ្តាព្រះសម្ពុទ្ធ ២ ព្រះអង្គនោះ មហាបុរសព្រះនាមតិស្សៈ ទ្រង់បំពេញបារមីទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះហើយ បដិសន្ធិក្នុងព្រះឧទររបស់ ព្រះនាងបទុមាទេវី ព្រះនាងមានព្រះនេត្រល្អដូចត្របកឈូក ជាអគ្គមហេសី របស់ព្រះបាទជនសន្ធៈ ក្នុងខេមកនគរ គ្រប់កំណត់ទសមាស ក៏ប្រសូត ចាកព្រះឧទររបស់ព្រះជននី ក្នុងអនោមរាជឧទ្យាន ។ ទ្រង់គ្រប់គ្រងឃរាវាសវិស័យអស់ ៧ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ឈ្មោះគុហាសេលៈ ១ នារិសយៈ ១ និងនិសភៈ ១ មាននារី ៣ ម៉ឺន ៣ ពាន់នាក់ មានព្រះនាង សុភទ្ទាទេវីជាប្រធាន កាលអានន្ទកុមារឱរសរបស់ព្រះនាងសុភទ្ទាទេវីប្រសូត ហើយ ព្រះមហាបុរសឃើញនិមិត្ត ៤ ទ្រង់ឡើងផែលសេះដ៏ប្រសើរ ឈ្មោះ សោនុត្តរៈ ចេញមហាភិន្រេស្កមណ៍ ទ្រង់ព្រះផ្នួស មនុស្សមួយកោដិក៏បួស តាម កាលភិក្ខុទាំងនោះចោមរោមហើយ ទ្រង់បំពេញព្យាយាម ៨ ខែ ក្នុង វិសាខបុណ្ណមី សោយមធុបាយាស ដែលធីតាវីរសេដ្ឋី ក្នុងវីរនិគមថ្វាយ ហើយ ទ្រង់សម្រាកពេលថ្ងៃ ក្នុងព្រៃសល់លវ័ន ( ព្រៃស្រល់ ) លុះ វេលាល្ងាច ទ្រង់ទទួលស្មៅ ៨ ក្តាប់ ដែលមនុស្សចាំស្រែស្រូវដំណើប ។ ឈ្មោះវិជិតសង្គាមកៈថ្វាយហើយ ទ្រង់ចូលទៅកាន់ពោធិព្រឹក្ស ឈ្មោះអសនៈ គឺដើមធ្នង់ ទ្រង់លាតសន្ថ័តស្មៅទំហំ ៤០ ហត្ថ ប្រថាប់គង់ពត់ភ្នែន លើ បល្ល័ង្កស្មៅនោះ ។ ទ្រង់កម្ចាត់កម្លាំងមារ ព្រមទាំងសេនា ត្រាស់ដឹង សព្វញ្ញុតញ្ញាណ ទើបទ្រង់បន្លឺឧទានថា កាលតថាគ