ផុស្សពុទ្ធវំសោ
បុស្សពុទ្ធវង្សទី ១៨ ក្នុងមណ្ឌកប្បនោះឯង មានព្រះសាស្តាព្រះនាមបុស្សៈ ទ្រង់មិនមានបុគ្គលក្រៃលែងជាង មិនមានបុគ្គលប្រៀបផ្ទឹមបាន ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ជានាយកប្រសើរក្នុង លោក ។ ព្រះពុទ្ធអង្គនោះ ទ្រង់កម្ចាត់បង់ងងឹតទាំងអស់ ហើយត្រ ដោះគ្រឿងចាក់ស្រែះធំ ( កិលេស ) ទ្រង់ញ៉ាំងមនុស្ស ព្រមទាំង ទេវតា ឲ្យឆ្អែតស្កប់ស្កល់ ទ្រង់បង្អុរភ្លៀងទឹកអម្រឹតចុះមក ។ កាលព្រះពុទ្ធព្រះនាមបុស្សៈ ញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅ ការត្រាស់ ដឹងលើកទី ១ មានពួកសត្វ ៨០ សែន ក្នុងមង្គលនៃថ្ងៃ នក្ខត្តឫក្ស ។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ សែន ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ សែន ។ ព្រះមហេសី ព្រះនាមបុស្សៈ មានសាវកសន្និបាន ៣ លើក ដែលសុទ្ធតែជា ពួកព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ សន្និបាតលើកទី ១ មានព្រះខីណាស្រព ៦០ សែន សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន ។ សន្និបាតលើកទី ៣ មានពួកព្រះខីណាស្រព ៤០ សែន លោកផុតស្រឡះហើយ ព្រោះមិនប្រកាន់ មានតំណ គឺជាតិកាត់ផ្តាច់ ហើយ ។ សម័យនោះ តថាគតជាក្សត្រ ព្រះនាមវិជិតៈ លះ ចោលរាជសម្បត្តិដ៏ធំ ទៅបួសក្នុងសម្នាក់ព្រះពុទ្ធនោះ ។ ព្រះពុទ្ធ ជាម្ចាស់ព្រះនាមបុស្សៈ ជាលោកគ្គនាយកនោះ បានទ្រង់ព្យាករ តថាគតថា ក្នុងកប្បទី ៩២ អំពីកប្បនេះទៅ ភិក្ខុនេះ នឹងបាន ត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា ។ សត្វនេះ នឹងអង្គុយ ទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅ កាន់ស្ទឹងនេរញ្ជរា ។