អដ្ឋកថាផុស្សពុទ្ធវង្សទី ១៨

ក្បាលទី 62 · ទំព័រ 667

ផុស្សពុទ្ធវង្សទី ១៨ ក្រោយអំពីសម័យព្រះមានព្រះភាគតិស្សៈអង្គនោះ កាលមនុស្សទាំងឡាយ មានអាយុថយចុះដោយលំដាប់ និងចម្រើនឡើងវិញ រហូតមានអាយុ ប្រមាណមិនបាន ហើយក៏ថយចុះតាមលំដាប់ រហូតដល់មានអាយុ ៩ ម៉ឺន ឆ្នាំ ក្នុងកប្បនោះឯង ព្រះសាស្តាព្រះនាមផុស្សៈ កើតឡើងក្នុងលោក ព្រះមាន ព្រះភាគអង្គនោះ ទ្រង់បំពេញបារមីទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់ តុសិត ចុតិអំពីនោះហើយក៏ បដិសន្ធិក្នុងព្រះឧទររបស់ព្រះនាងសិរិមាទេវី អគ្គមហេសីរបស់ព្រះបាទជយសេន នគរកាសី គ្រប់កំណត់ទសមាស ក៏ ប្រសូតចាកព្រះឧទរព្រះជននី ក្នុងសិរិមារាជឧទ្យាន ទ្រង់នៅជាឃរាវាសវិស័យអស់ ៩ ពាន់ឆ្នាំ បានឮថា ទ្រង់មានប្រាសាទ ៣ ឈ្មោះគរុឡបក្ខៈ ១ ហង្ស ១ សុវណ្ណភារៈ ១ មានស្រីស្នំ ៣ ម៉ឺន មានព្រះនាង កីសាគោតមីជាប្រធាន ។ កាលឱរសព្រះនាមអនុបមៈ របស់ព្រះនាងកីសាគោតមីប្រសូត មហាប ុរសឃើញនិមិត្ត ៤ ក៏ឡើងកាន់ដំរីព្រះទីនាំងដែលប្រដាប់ហើយ យាងចេញ មហាភិន្រេស្កមណ៍ ទ្រង់ព្រះផ្នួស ជនមួយកោដិបួសតាម កាលភិក្ខុទាំងនោះ ចោមរោមហើយ ទ្រង់បំពេញព្យាយាមអស់ ៦ ខែ បន្ទាប់អំពីនោះ ទ្រង់លះ ពួកគណៈ ទ្រង់ប្រព្រឹត្តម្នាក់ឯង អស់ ៧ ថ្ងៃ ក្នុងថ្ងៃវិសាខបុណ្ណមី ទ្រង់ សោយមធុបាយាស ដែលនាងសិរិវឌ្ឍា ធីតាសេដ្ឋីម្នាក់ ក្នុងនគរមួយថ្វាយ ។ ទ្រង់សម្រាកពេលថ្ងៃ ក្នុងព្រៃសីសបាវ័ន ក្នុងវេលាល្ងាច ទ្រង់ទទួលស្មៅ ៨ ក្តាប់ ដែលឧបាសកឈ្មោះសិរិវឌ្ឍថ្វាយ ចូលទៅកាន់ពោធិព្រឹក្ស ឈ្មោះ អាមលកៈ គឺដើមកន្ទួតព្រៃ ទ្រង់កម្ចាត់មារ ព្រមទាំងសេនា សម្រេច សព្វញ្ញុតញ្ញាណ ទើបទ្រង់បន្លឺព្រះឧទានថា កាលតថាគតមិនទាន់បានជួបប្រទះ ( ពោធិញ្ញាណ រវល់តែ ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្