វិបស្សីពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 674

វិបស្សិពុទ្ធវង្សទី ១៩ ក្រោយអំពីព្រះពុទ្ធព្រះនាមបុស្សៈមក មានព្រះសម្ពុទ្ធ ព្រះនាមវិបស្សីដ៏ឧត្តមជាងសត្វជើងពីរ ទ្រង់មានចក្ខុកើតឡើងក្នុង លោក ។ ព្រះអង្គទ្រង់រំលាយសុត គឺអវិជ្ជាចេញ ហើយដល់ សម្ពោធិញ្ញាណដ៏ឧត្តម ទ្រង់ចៀសចេញទៅកាន់ពន្ធុមតីបុរី ដើម្បី ញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅ ។ ព្រះនាយក ទ្រង់ញ៉ាំងចក្ក គឺធម៌ ឲ្យប្រព្រឹត្តទៅ រួចហើយ ញ៉ាំងខណ្ឌរាជកុមារ និងតិស្សកុមារទាំង ពីរ ឲ្យត្រាស់ដឹង ការត្រាស់ដឹងលើកទី ១ មានចំនួនសត្វ គេមិន គប្បីពោលដោយការរាប់ឡើយ ។ តមកទៀត ព្រះពុទ្ធជាម្ចាស់ មានយសរាប់មិនបាន ប្រកាសសច្ចៈទាំង ៤ ក្នុងបុរីនោះ ការត្រាស់ ដឹងលើកទី ២ មានពួកសត្វចំនួន ៨ ម៉ឺន ៤ ពាន់ ។ មាន មនុស្ស ៨ ម៉ឺន ៤ ពាន់ បួសតាមព្រះពុទ្ធ ព្រះពុទ្ធមានចក្ខុ ទ្រង់ សម្តែងធម៌ដល់បព្វជិតទាំងនោះ ដែលមកដល់អារាម ។ ភិក្ខុទាំងនោះ អាស្រ័យព្រះជិនស្រី កាលទ្រង់សម្តែងដោយអាការទាំងពួង ក៏បានសម្រេចនូវធម៌ដ៏ប្រសើរ នេះជាការត្រាស់ដឹងលើកទី ៣ ។ ព្រះមហេសី ព្រះនាមវិបស្សី មានសាវកសន្និបាត ៣ លើក ដែល សុទ្ធតែពួកព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្ត ស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ ។ គឺសន្និបាតលើកទី ១ មាន ពួកព្រះខីណាស្រពចំនួន ៦៨ សែន សន្និបាតលើកទី ២ មានពួក ព្រះខីណាស្រពចំនួនមួយសែន ។ សន្និបាតលើកទី ៣ មានភិក្ខុចំនួន ៨ ម៉ឺន ព្រះសម្ពុទ្ធរុងរឿងក្នុងកណ្តាលពួកភិក្ខុនោះ ។ សម័យនោះ តថាគតកើតជាស្តេចនាគ ឈ្មោះអតុលៈ មានឫទ្ធិច្រើន មាន បុណ្យ ទ្រទ្រង់ពន្លឺ ។ ក្នុងកាលនោះ តថាគតមានពួកនាគច្រើន កោដិចោមរោម ប្រគំតូរ្យតន្រ្តីដ៏ជាទិព្វ ហើយចូលទៅជិតព្រះលោក ជេដ្ឋៈ ។