អដ្ឋកថាវិបស្សិពុទ្ធវង្សទី ១៩
វិបស្សិពុទ្ធវង្សទី ១៩ ក្រោយសម័យរបស់ព្រះផុស្សសម្ពុទ្ធ កប្បនោះ ព្រមទាំងអន្តរកប្ប កន្លងទៅ ក្នុងកប្បទី ៩១ រាប់អំពីភទ្ទកប្បនេះ ព្រះសាស្តាព្រះនាមវិបស្សី ទ្រង់ឃើញច្បាស់ក្នុងធម៌ទាំងពួង ទ្រង់ឈ្នះកប្បទាំងពួង ទ្រង់មានព្រះតម្រិះ ត្រេកអរក្នុងប្រយោជន៍របស់អ្នកដទៃ ទ្រង់កើតឡើងក្នុងលោក ទ្រង់បំពេញ បារមីទាំងឡាយ ហើយកើតក្នុងស្ថានសួគ៌ជាន់តុសិត ដែលរុងរឿងដោយពន្លឺ នៃរតនមុនីដ៏ច្រើន ចុតិអំពីនោះហើយ បដិសន្ធិក្នុងព្រះឧទររបស់ព្រះនាង ពន្ធុមតី អគ្គមហេសីរបស់ព្រះបាទពន្ធុមៈ ទ្រង់មានញាតិច្រើន ក្នុងនគរ ពន្ធុមតី គ្រប់កំណត់ទសមាស ទ្រង់ក៏ប្រសូតចាកព្រះឧទររបស់ព្រះជននី ក្នុង ខេមមិគទាយវ័ន ដូចព្រះចន្ទពេញវង់ចេញចាកស្រទាប់ពពកពណ៌ខៀវចាស់ ។ ក្នុងថ្ងៃថ្វាយព្រះនាមរបស់ព្រះអង្គ ពួកហោរាទាយលក្ខណៈ និងព្រះញាតិ ទាំងឡាយ បានថ្វាយព្រះនាមថា វិបស្សី ព្រោះហោរាអ្នកទាយលក្ខណៈ និងព្រះញាតិឃើញជាក់ច្បាស់ ព្រោះមិនមានងងឹត ដែលកើតអំពីការប៉ប្រិច ភ្នែកក្នុងចន្លោះៗ ទាំងពេលថ្ងៃ និងពេលយប់ ឬទ្រង់ទតដោយមិនប៉ប្រិច ភ្នែក ។ អាចារ្យពួកខ្លះពោលថា ព្រះនាមថាវិបស្សី ព្រោះគប្បីពិចារណា ទើបឃើញ ។ ទ្រង់នៅជាឃរាវាសវិស័យអស់ ៨ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ឈ្មោះនន្ទៈ ១ សុនន្ទៈ ១ សិរិមា ១ មានស្រីស្នំ ១ សែន ២ ម៉ឺននាក់ ដែលមានព្រះនាងសុទស្សនាទេវីជាប្រធាន ព្រះនាងសុទស្សនា ហៅថា នាង សុតនូក៏មាន ។ កាលកន្លងទៅ ៨០០០ ឆ្នាំ កាលព្រះឱរសរបស់ព្រះនាងសុតនូទេវី ព្រះនាមសមវដ្តក្ខន្ធ ទ្រង់កើតឡើង ព្រះពោធិសត្វឃើញនិមិត្ត ៤ ទើបយាង ចេញមហាភិន្រេស្កមណ៍ដោយរថដែលទឹមដោយសេះ បុរស ៨៤០០០ នាក់ ចេញបួសតាម ។ ព្រះមហាបុរស កាលភិក្ខុ