សិខីពុទ្ធវំសោ
សិខិពុទ្ធវង្សទី ២០ ក្រោយព្រះពុទ្ធវិបស្សីមក មានព្រះសម្ពុទ្ធព្រះនាមសិខី ជិនស្រី ទ្រង់ឧត្តមជាងសត្វជើងពីរ ឥតមានបុគ្គលស្មើ ឥតមាន បុគ្គលប្រៀបផ្ទឹមបាន ។ ព្រះអង្គកម្ចាត់បង់សេនានៃមារ ហើយ ដល់សម្ពោធិញ្ញាណដ៏ប្រសើរ ញ៉ាំងចក្ក គឺធម៌ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្តីអនុគ្រោះដល់ពួកសត្វ ។ កាលព្រះសិខីជិនស្រីដ៏ ប្រសើរ ទ្រង់ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ការត្រាស់ដឹងលើកទី ១ មានពួកសត្វចំនួនមួយសែនកោដិ ។ កាលព្រះសិខីប្រសើរជាង គណៈ ឧត្តមជាងជន ទ្រង់សម្តែងធម៌ដទៃទៀត ការត្រាស់ដឹង លើកទី ២ មានពួកសត្វចំនួន ៩០ ពាន់កោដិ ។ កាលព្រះសិខី ទ្រង់សម្តែងយមកប្បាដិហារ្យ ក្នុងមនុស្សលោក ព្រមទាំងទេវលោក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ ពាន់កោដិ ។ ព្រះមហេសី ព្រះនាមសិខី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែ ជាពួកព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយ តាទិគុណ ។ សន្និបាតលើកទី ១ មានភិក្ខុចំនួនមួយសែនរូបសន្ន ិបាតលើកទី ២ មានពួកភិក្ខុចំនួន ៨ ម៉ឺនរូប ។ សន្និបាតលើក ទី ៣ មានពួកភិក្ខុចំនួន ៧ ម៉ឺនរូប ជាសមាគមមិនប្រឡាក់ ( ដោយពួកបុថុជ្ជន ) ដូចបទុមជាតិ ដែលលូតលាស់នៅក្នុងទឹក ។ សម័យនោះ តថាគតជាក្សត្រនាមអរិន្ទមៈ បានញ៉ាំងព្រះសង្ឃ មានព្រះសម្ពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ។ តថាគតបានប្រគេនសំពត់ជាច្រើន គឺកោដិនៃសំពត់មិនតិច ហើយ ថ្វាយយានដំរី ដ៏ប្រដាប់ហើយដល់ព្រះសម្ពុទ្ធ ។ តថាគតសាង យានដំរី ហើយបង្អោនចូលទៅជិត ឲ្យជារបស់គួរបំពេញចិត្ត របស់តថាគត ឲ្យតម្កល់នៅមាំ អស់កាលជានិច្ច ។