អដ្ឋកថាសិខិពុទ្ធវង្សទី ២០

ក្បាលទី 62 · ទំព័រ 699

សិខិពុទ្ធវង្សទី ២០ បន្ទាប់អំពីសម័យព្រះវិបស្សីសម្ពុទ្ធ កាលកប្បនោះអន្តរធានទៅហើយ បន្ទាប់អំពីនោះ ព្រះពុទ្ធទាំងឡាយ ក៏មិនកើតឡើងក្នុងលោក ៥៩ កប្ប លោកប្រាសចាកពន្លឺរបស់ព្រះពុទ្ធ ឯករាជរបស់កិលេសមារ និងទេវបុត្តមារ ក៏ប្រាសចាកគ្រឿងរារាំង ។ ក្នុង ៣១ កប្បរាប់អំពីកប្បនេះ ព្រះសម្មាសម្ពុទ្ធ ២ ព្រះអង្គកើតឡើងក្នុងលោក គឺព្រះសិខី និងព្រះវេស្សភូ ទ្រង់ដូចជាភ្លើង ឈើខ្លឹមដែលស្ងួតល្អស្រោចដោយសប្បិដ៏ច្រើន មិនមានផ្សែង ។ បណ្តាព្រះ សម្ពុទ្ធ ២ ព្រះអង្គនោះ ព្រះមានព្រះភាគសិខី ទ្រង់បំពេញបារមីទាំងឡាយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ចុតិអំពីនោះ ទ្រង់បដិសន្ធិក្នុងព្រះឧទររបស់ ព្រះនាងបភាវតីទេវី ជាអ្នកមានពន្លឺល្អ ដូចបដិមាមាស ជាអគ្គមហេសីរបស់ ព្រះបាទអរុណ ជាក្សត្រមានគុណក្រៃលែង ក្នុងអរុណវតីនគរ ព្រះនាងធ្វើ តែកុសល លុះកន្លងទៅ ១០ ខែ ព្រះពោធិសត្វក៏ប្រសូតចាកព្រះឧទររបស់ ព្រះជននី ត្រង់និសភរាជឧទ្យាន ។ ឯហោរាអ្នកទាយនិមិត្ត កាលថ្វាយព្រះនាម ក៏ថ្វាយព្រះនាមថា សិខី ព្រោះកំពូលជុំវិញព្រះភក្ត្រផុសឡើងដូចកំពូល ព្រះឧណ្ញិស ។ ព្រះពោធិសត្វសោយរាជ្យជាឃរាវាសអស់ ៧ ពាន់ឆ្នាំ ទ្រង់ មានប្រាសាទ ៣ ឈ្មោះសុចន្ទកសិរី ១ គិរិយស ១ នារិវសភៈ ១ មាន ស្រីស្នំ ២៤០០០ នាក់ មាននាងសព្វកាមទេវីជាប្រធាន ។ កាលព្រះរាជឱរសព្រះនាមអតុលៈ ជាបុគ្គលមិនអាចថ្លឹងបាន មិនមាន បុគ្គលប្រៀនបានដោយគុណ របស់ព្រះនាងសព្វកាមាទេវីប្រសូត ព្រះមហាបុរសទ្រង់ឃើញនិមិត្ត ៤ ទ្រង់ឡើង-កដំរី ចេញមហាភិន្រេស្កមណ៍ដោយ យាន គឺដំរី ទ្រង់ព្រះផ្នួស បុរស ១ សែន ៣ ម៉ឺន ៧ ពាន់នាំគ្នាបួសតាម ។ ព្រះពោធិសត្វដែលបព្វជិតទាំងនោះចោមរោមហើយ ទ្រង់