វេស្សភូពុទ្ធវំសោ
វេស្សភូពុទ្ធវង្សទី ២១ ក្នុងមណ្ឌកប្បនោះឯង មានព្រះជិនស្រីព្រះនាមវេស្សភូ ព្រះអង្គមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់ កើតឡើងក្នុងលោក ។ ព្រះជិនស្រីនោះ កាលជ្រាបច្បាស់នូវ លោកទាំង ៣ នេះ ដែលឆេះសព្វដោយភ្លើង គឺរាគៈផង នូវដែន នៃតណ្ហាទាំងឡាយផង ទ្រង់កាត់នូវចំណង ដូចដំរីដ៏ប្រសើរ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រះវេស្សភូ ជាលោកនាយក ទ្រង់សម្តែងធម្មចក្ក មានពួកបរិស័ទចំនួន ៨០ ពាន់កោដិ បាន ត្រាស់ដឹងក្នុងគ្រាជាដំបូង ។ កាលដែលព្រះលោកជេដ្ឋៈប្រសើរ ជាងពួកនរជន ចៀសចេញទៅកាន់ចារិកក្នុងដែន មានពួកបរិស័ទ ចំនួន ៧០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាទី ២ ។ ព្រះជិនស្រី អង្គនោះ ទ្រង់បន្ទោបង់នូវមហាទិដ្ឋិ ហើយធ្វើនូវបាដិហារ្យ ពួក មនុស្ស និងទេវតា ក្នុងមួយម៉ឺនលោកធាតុ ព្រមទាំងទេវលោក ក៏បានមកប្រជុំគ្នា ។ ពួកទេវតា និងមនុស្សចំនួន ៦០ កោដិ ឃើញហេតុអស្ចារ្យធំចម្លែក ជាទីព្រឺរោមហើយ ក៏បានត្រាស់ដឹង ( ក្នុងគ្រាទី ៣ ) ។ ព្រះពុទ្ធព្រះនាមវេស្សភូ ស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ប្រាសចាក មន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ។ គឺសន្និបាត លើកទី ១ មានភិក្ខុចំនួន ៨០ ពាន់កោដិ សន្និបាតលើកទី ២ មានភិក្ខុចំនួន ៧០ ពាន់កោដិ ។ សន្និបាតលើកទី ៣ មានពួកភិក្ខុ ចំនួន ៦០ ពាន់កោដិ ដែលភ័យតក់ស្លុតអំពីទុក្ខ មានជរាជា ដើម ជាឱរសរបស់ព្រះពុទ្ធ ស្វែងរកនូវគុណដ៏ធំ ។ កាលព្រះ សម្ពុទ្ធមិនមានបុគ្គលស្មើអង្គនោះ ទ្រង់សម្តែងធម្មចក្កដ៏ឧត្តម សម័យនោះ តថាគតជាក្សត្រ ឈ្មោះសុទស្សនៈ បានស្តាប់នូវ ធម៌ដ៏ប្រសើរហើយ ក៏ពេញចិត្តនឹងផ្នួសយ៉ាងក្រៃលែង បានបូជា នូវព្